ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដី​… ចោទ​ទៅ​វិញ​ទៅ​មក ដោះស្រាយ​អត់​ចេញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តបាត់ដំបង ៖ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ ជាមួយនឹង​មន្ត្រី​យោធា​ម្នាក់ ស្ថិត​នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ឈាន​រក​ដំណោះ​ស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា…

ខេត្តបាត់ដំបង ៖ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ ជាមួយនឹង​មន្ត្រី​យោធា​ម្នាក់ ស្ថិត​នៅ​ភូមិ​បួរ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ឈាន​រក​ដំណោះ​ស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​ថ្នាក់​ស្រុក​ជា​ច្រើន​រូប ដែល​ដឹកនាំ​ដោយ​លោក ហ៊ិ​ន ហូ អភិបាលរង​ស្រុក​រតន​មណ្ឌល ។

តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល ឬ​ការ​ព្រមព្រៀង​រវាង​ភាគី​ទាំង​សងខាង​នៅឡើយ​នោះ​ទេ ព្រោះ​ម្នាក់​ៗ​អះអាង​ថា មាន​ប័ណ្ណកម្មសិទ្ធិ​តែ​រៀង​ៗ​ខ្លួន ។

ប្រភព​ព័ត៌មាន​ពី​លោក អឹ​ម ប៊ុ​ន​ធឿ​ន ហៅ​យក្ស អតីត​យោធា​កាន់​ផ្នែក​រថក្រោះ បានឱ្យ​ដឹង​ថា គាត់​បាន​ទិញ​ដី​ចំនួន​៥​ហិ​កតា​ពី​ឈ្មោះ ឈុ​ន ស៊ី​ណាត ភេទ​ប្រុស រស់នៅ​ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង កាលពី​ចុងឆ្នាំ​២០១២ និង​បាន​ធ្វើ​បង្កាន់ដៃ​ចេញ​ពី​ភូមិ និង​ឃុំ ហើយ​ក៏​ជួល​គេ​ឱ្យ​ដោះ​គ្រាប់​មីន និង​ជួល​គ្រឿងចក្រ ដើម្បី​ឈូស​ឆាយ​ព្រៃ ដោយ​ចំណាយ​ថវិកា​អស់​ជា​ច្រើន ។

លុះ​រហូត​មក​ដល់​ឆ្នាំ​២០១៧ ទើប​លេច​ចេញ​បុរស​ម្នាក់​ឈ្មោះ ច្រិ​ក ណា​រ៉េ​ត ហៅ​ឆ្លូញ ជា​មន្ត្រី​យោធា មានបុណ្យ​ស័ក្តិធំ នៅ​ភូមិភាគ​៥ បាន​មក​អះអាង​ថា ដី​របស់​គាត់​មួយ​ចំហៀង​នេះ ដែល​ទទឹង​១៣០​ម៉ែត្រ និង​បណ្តោយ​១០០០​​ម៉ែត្រ គឺជា​កម្មសិទ្ធិ​របស់​គេ រួច​គេ​យក​បង្កាន់ដៃ​ដែល​ចេញ​ដោយ​អភិបាលស្រុក​មក​បង្ហាញ ។

លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​មាន​ជា​បន្តបន្ទាប់ ដែល​មានការ​សម្របសម្រួល​ពី​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក ដោយ​គេ​បែរជា​ចោទ​ថា គាត់​ទៅ​កាប់​ទន្ទ្រាន​យក​ដី​គេ​ទៅ​វិញ ខណៈ​ដី​នេះ​គាត់​បាន​អាស្រ័យ​ផល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​មិន​អាច​ប្រគល់​ឱ្យទៅ​ខាង​មន្ត្រី​យោធា​នោះ​បាន​ទេ តែ​សុខចិត្ត​បរិច្ចាគ​ដី​ឱ្យ​ប្រវែង​ទទឹង​៣០​ម៉ែត្រ​ក្នុង​ដី​ទំនាស់​ប្រវែង​១៣០​ម៉ែត្រ​នោះ ។

លោក​បាន​សំ​ណូ​ពរ​ឱ្យ​ថ្នាក់​ខេត្ត ជួយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្វះ​ដី​ប្រកប​មុខ របរ​ចិញ្ចឹមជីវិត ព្រោះ​គាត់​រស់នៅ​រាល់ថ្ងៃ ដោយសារ​ដីចម្ការ​នៅ​ចំណុច​ខាងលើ​នោះ។

តែ​យ៉ាងណា​ក៏​ដោយ ការ​ដោះស្រាយ​នេះ​មិន​បាន​ជោគជ័យ​ទេ ដោយសារ​ភាគី​ទាំង​សង​ខាង​នៅ​តែ​សំអាង​ថា មាន​ប័ណ្ណកម្មសិទ្ធិ​រៀង​ៗ​ខ្លួន ដោយ​ឈរ​លើ​បរិច្ចាគ​៣០​ម៉ែត្រ ទល់​១០០​ម៉ែត្រ ហើយ​ខាង​ស្រុក​នឹង​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ដោះស្រាយ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ