ស្ត្រីជនជាតិចិនម្នាក់បានរៀបការជាមួយបុរសអាហ្វ្រិក ហើយគូស្នេហ៍ទាំង២ កំពុងទទួលចំណាប់អារម្មណ៍ពីសំណាក់ពលរដ្ឋនៅក្នុងប្រទេសយ៉ាងកុះករ ។
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថាក្ដីស្រឡាញ់ដែលខុសសញ្ជាតិ និងពណ៌សម្បុរ ប៉ុន្តែបានរំលេចដោយភាពស្រស់ស្អាតរវាងនាងលីនជនជាតិចិន និងលោកHarmony ជនជាតិនីហ្សេរីយ៉ាដោយពួកគេបានរៀបការប្រកបដោយភាពអធឹកអធម ។
ពិធីខាងលើរៀបចំឡើងដោយមានលក្ខណៈចំរុះតាមប្រពៃណីរវាងលោកខាងលិច និងខាងកើតមាន២បែបតាមទំនៀមទម្លាប់នៃវប្បធម៌របស់អ្នកទាំង២ ។ ក្នុងនោះមានរំលេចនូវឈុតពណ៌ក្រហមតាមទំលាប់របស់ចិន និងឈុតពណ៌ផ្ទៃមេឃ រួមទាំងពណ៌សតាមទំលាប់របស់លោកខាងលិច ដោយមានប្រើរថយន្តមែរសឺដេសដង្ហែរកូនកម្លោះក្រមុំ ។
គួរបញ្ជាក់ថាកាលពីខែឧសភាកន្លងមកមានវីដេអូឃ្លីបមួយបង្ហាញពីទិដ្ឋភាពរបស់លោកHarmony បានលុតជង្គង់សុំគូស្នេហ៍ជនជាតិចិនរៀបការ នៅកណ្ដាលហាងអាហារមួយ ហើយវីដេអូឃ្លីបនេះបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំង ទីបំផុតពួកគេក៏បានរៀបការសមតាមបំណង ។
បច្ចុប្បន្នមានជនជាតិចិនជាង១លាននាក់បានធ្វើចំណាកស្រុកទៅបំរើការងារ និងរស់នៅទ្វីបអាហ្វ្រិក ទោះបីជាវប្បធម៌របស់ចិន និងអាហ្វ្រិកមានលក្ខណៈផ្សេងគ្នាក៏ដោយ ។
បច្ចុប្បន្នចិនបានចងសម្ព័ន្ធភាពរវាងជនជាតិ និងជនជាតិកាន់តែច្រើន ខណៈពេលការរាប់អានពូជពង្សដូចគ្នាគឺជារឿងបរមបុរាណនៅប្រទេសចិន ៕
ចែករំលែកព័តមាននេះ