ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hugo Lloris អ្នកចាំទី​ក្លិប​មាន់​ក្នា​យ​មាស Spurs ត្រូវ​ប៉ូលិស​ផាក និង​ហាម​២០​ខែ

5 ឆ្នាំ មុន

Hugo Lloris អ្នកចាំទី​ក្រុម​ជម្រើសជាតិ​បារាំង​របស់​ក្លិប​ Spurs ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥០.០០០​ផោន ឬ​ប្រហែល​៦៣.០០០​ដុល្លារ និង​ហាម​បើកបរ​រយៈពេល​២០​ខែ ក្រោយ​ពី​ចាប់ខ្លួន​ក្នុង​ពេល​បើកបរ​ទាំង​ស្រវឹង ហើយ​ក៏​មិនមែន​ជា​លើក​ដំបូង ព្រោះ​កាលពីមុន​នេះ​ធ្លាប់​ទទួល​ការ​ក្រើនរំលឹក​ជា​ច្រើន​លើក​មក​ហើយ…

Hugo Lloris អ្នកចាំទី​ក្រុម​ជម្រើសជាតិ​បារាំង​របស់​ក្លិប​ Spurs ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥០.០០០​ផោន ឬ​ប្រហែល​៦៣.០០០​ដុល្លារ និង​ហាម​បើកបរ​រយៈពេល​២០​ខែ ក្រោយ​ពី​ចាប់ខ្លួន​ក្នុង​ពេល​បើកបរ​ទាំង​ស្រវឹង ហើយ​ក៏​មិនមែន​ជា​លើក​ដំបូង ព្រោះ​កាលពីមុន​នេះ​ធ្លាប់​ទទួល​ការ​ក្រើនរំលឹក​ជា​ច្រើន​លើក​មក​ហើយ ។

ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​ពេល​បន្ទាប់​អាច​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ទទួល​នូវ​ការ​អាម៉ាស់​លើ​ទ​ង្វើ​របស់​ខ្លួន ដោយ​ប៉ូលិស​បាន​ស្នើ​ឲ្យ​ក្លិប​«​មាន់​ខ្នាយ​មាស​» Spurs គួរ​ដកហូត​តំណែង​ជា​ប្រធាន​ក្រុម​ព្រោះ​មាន​ឥរិយាបថ​មិន​សមរម្យ ។

ទោះជា​បែប​ណា​ក៏​ដោយ​លោក​ Mauricio Pochettino គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទី​ន​របស់​ក្លិប​Spurs នៅ​មិន​ទាន់​សម្រេចចិត្ត​លើ​រឿង​នេះ​នៅឡើយ​ទេ ។ អ្នកចាំទី​ដៃ​ស្អិត​អាយុ​៣១​ឆ្នាំ​ពិនិត្យ​ឃើញ​ថា ​មាន​ជាតិ​ស្រវឹង​ខ្ពស់​ជាង​២​ដង​ក្រោយ​ពី​ប៉ូលិស​ធ្វើកា​វាស់​ស្ទង់​នៅ​ក្រុង​ឡុ​ង កាលពី​ខែសីហា​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ