ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ផ្ទុក​ឈើ​ពេញ​ទូក បង្ក្រាប​រឹបអូស​តែ​ម្តង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ឈើ​អារ​ប្រភេទ​លេខ​១​ចំនួន​៣២​សន្លឹក​ត្រូវ​បាន​រឹបអូស​ដោយ​កម្លាំង​ចម្រុះ​រួម​មាន​រដ្ឋបាល​ព្រៃឈើ​កងរាជអាវុធហត្ថ​យោធា​និង​នគរបាល​។​ការ​បង្ក្រាប និង​រឹបអូស​វត្ថុ​តាង​ខាងលើ​កម្លាំង​ចម្រុះ​បាន​រឹបអូស​មក​ពី​ស្រុក​សៀម​បូក​ហើយ​នាំ​មក​ដល់​កំពង់​សាឡា​ង​ខេត្តស្ទឹងត្រែង​នៅ​សៀ​ល​ថ្ងៃ​ទី​២០ កញ្ញា ២០១៨​។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប អាជ្ញាធ​ខេត្តស្ទឹងត្រែង​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​អោយ​កម្លាំង​សមត្ថកិច្ច​រួម​ស្ថាប័ន​ពាក់ព័ន្ធ​ធនធានធម្មជាតិ​រួម​សហការ​ជា​កម្លាំង​ចម្រុះ​ដាក់​ពង្រាយ​នៅ​គោលដៅ​សំខាន់​ៗ​តាម​បណ្តោយ​ផ្លូវជាតិ និង​ផ្លូវទឹក​ដើម្បី​ទប់ស្កាត់…

ខេត្តស្ទឹងត្រែង ៖ ឈើ​អារ​ប្រភេទ​លេខ​១​ចំនួន​៣២​សន្លឹក​ត្រូវ​បាន​រឹបអូស​ដោយ​កម្លាំង​ចម្រុះ​រួម​មាន​រដ្ឋបាល​ព្រៃឈើ​កងរាជអាវុធហត្ថ​យោធា​និង​នគរបាល​។​ការ​បង្ក្រាប និង​រឹបអូស​វត្ថុ​តាង​ខាងលើ​កម្លាំង​ចម្រុះ​បាន​រឹបអូស​មក​ពី​ស្រុក​សៀម​បូក​ហើយ​នាំ​មក​ដល់​កំពង់​សាឡា​ង​ខេត្តស្ទឹងត្រែង​នៅ​សៀ​ល​ថ្ងៃ​ទី​២០ កញ្ញា ២០១៨​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប អាជ្ញាធ​ខេត្តស្ទឹងត្រែង​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រឹង​អោយ​កម្លាំង​សមត្ថកិច្ច​រួម​ស្ថាប័ន​ពាក់ព័ន្ធ​ធនធានធម្មជាតិ​រួម​សហការ​ជា​កម្លាំង​ចម្រុះ​ដាក់​ពង្រាយ​នៅ​គោលដៅ​សំខាន់​ៗ​តាម​បណ្តោយ​ផ្លូវជាតិ និង​ផ្លូវទឹក​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​ករណី​ចរាចរណ៍​បទល្មើស​ព្រៃឈើ​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​លោក ប៊ុ​ន ឆេ​ន អោយ​ដឹង​ថា ក្រោយ​បណ្តាញ​ភ្នាក់ងារ​នៅ​តាម​ដង​ទន្លេ​រាយការណ៍​សកម្មភាព​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​កើត​មាន​រាល់​យប់​ឆ្លងកាត់​ស្រុក​សៀម​បូក ទើប​រដ្ឋបាល​ព្រៃឈើ​រួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​កម្លាំងយោធា​និង​កម្លាំង​នគរបាល​ដើម្បី​ចុះ​តាមដាន​នូវ​ប្រភព​សកម្មភាព​នោះ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ ប្រទះ​ឃើញ​ទូក​អេ​វ​បំពាក់​ម៉ាស៊ីន​មួយ​គ្រឿង​ផ្ទុក​ឈើ​អារ​សន្លឹក​ពេញ​ទូក​ទើប​សម្រេច​បង្ក្រាប​រឹបអូស​តែ​ម្តង​។
មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​ខាងលើ​គឺ​កម្លាំង​ចម្រុះ​បាន​បង្ក្រាប​រឹបអូស​នៅ​ចំណុច​អូរ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូ​ខេត្តស្ទឹងត្រែង​។ ក្រោយ​ការ​បង្ក្រាប​ទើប​កម្លាំង​សហការ​នាំ​មក​ទី​រួម​ខេត្តស្ទឹងត្រែង​ដើម្បី​ធ្វើ​កំណត់ហេតុ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​រឹបអូស​ពី​ការ​បង្ក្រាប​មាន​ចំនួន​៣២​សន្លឹក​ជា​ប្រភេទ​ឈើ​កកោះ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​លេខ​១​មួយ​ទូក​អេ​វ​ឈើ​មួយ​គ្រឿង​និង​ម៉ាស៊ីន​មួយ​គ្រឿង បច្ចុប្បន្ន​នាំ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ