ប្រភពព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា មានបុរសម្នាក់ដើរសំដៅទៅប៉ុស្ដិ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសឥណ្ឌា រួមទាំងបានទាញក្បាលប្រពន្ធដែលផិតក្បត់ចេញពីថង់ផ្លាស្ទិកពណ៌ខ្មៅ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅប៉ុស្ដិ៍ ។
របាយការណ៍បានបញ្ជាក់ថាបុរសម្នាក់ឈ្មោះSatish អាយុ៣៥ឆ្នាំបានដើរសំដៅទៅប៉ុស្ដិ៍ប៉ូលិសក្នុងក្រុងAjjampura ភាគខាងត្បូងប្រទេសឥណ្ឌា ដោយមានកាន់កាំបិត និងបានសារភាពថាគេទើបសម្លាប់ប្រពន្ធឈ្មោះRoopa ។
ប៉ូលិសម្នាក់បានថត ខណៈពេលគេបានដាក់ថង់នៅលើឥដ្ឋ រួចយកដៃម្ខាងចាប់យួរក្បាលប្រពន្ធមកបង្ហាញ និងនិយាយថា នេះជាប្រពន្ធរបស់ខ្ញុំៗប្រគល់ក្ដីស្រឡាញ់គ្រប់យ៉ាងដល់នាង ដែលខ្ញុំអាចធ្វើបាន ។ លោកបានបញ្ជាក់ទៀតថា ប្រពន្ធបានផិតក្បត់គេ ហើយគេក៏អស់ការអត់ធ្មត់ក្រោយពីនាងមានសាហាយស្មន់ដែលនៅជាមួយគ្នា ។
ក្រៅពីនេះលោកSatish បានបញ្ជាក់បន្តទៀតថា ប្រពន្ធបានជ្រើសយកលោកស៊ូនីល ទោះបីជាបុរសរូបនេះគ្រាន់តែជាកម្មករ និងធ្លាប់មានជីវប្រវត្តិបង្កបទឧក្រិដ្ឋក៏ដោយ ។ លើសពីនេះនាងក៏បានលង់ស្នេហ៍ជាមួយលោកស៊ូនីលយ៉ាងងុបងុល ដល់ថ្នាក់ខ្ចីប្រាក់ចំនួន៣០០.០០០រូពី ឬ៤.០០០ដុល្លារឲ្យសាហាយស្មន់ទៀតផង ។
ស្របពេលជាមួយគ្នានេះប៉ូលិសក៏បានលួងលោមលោកសាធីសឲ្យស្ងប់ចិត្ត ដើម្បីពួកគេបានដំណើរការសុើបអង្កេតរឿងក្ដី និងសួរចម្លើយ ៕
ចែករំលែកព័តមាននេះ