ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់ មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​មុន​បុណ្យ​ភ្ជុំ​មក​ដល់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី សហការ​ជា​មួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ លោក ចាន់ វាសនា ប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តមណ្ឌលគិរី សហការ​ជា​មួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​នា​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ។

 លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅ​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណីអាហារ​ដែល​អាជីវក​រដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ និង​ផ្ទះ​លក់​ចាប​ហ៊ួ​យ​នានា ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព​ចំនីអាហារ គោលបំណង ការ​ពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ ។

លោក​បន្ថែម​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​តេស​លើ​ម្ហូបអាហារ​ជា​ច្រើន​មុខ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​ផ្ទះ​លក់ទំនិញ​បោះ​ដុំ​នានា ដើម្បី​ស្វែងរក​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចៀសវាង​អាជីវករ​មួយ​ចំនួន​តូច យក​ទៅ​ចែកចាយ​បន្ត​នៅ​តាម​បណ្តា​ស្រុក ជា​លទ្ធផល​ពុំ​មាន​ទំនិញ​ខូចគុណភាព​ទាំងនោះ​ឡើយ ។

ជាង​នេះ​ទៅ​ទៀត​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​លោក ចាន់ វាសនា ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​មុន​នឹង​យក​ទំនិញ​មក​លក់ ត្រូវ​ពិនិត្យ​មើល​ពី​គុណភាព​កាលបរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​សូម​ឱ្យ​អាជីវករ កុំ​បន្ថែម​សារធាតុ​គីមី​ទៅ​លើ​ផលិតផល​ម្ហូបអាហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។ លើស​ពី​នេះ​មន្ត្រី​ជំនាញ​ក៏​បាន​បិទ​រូបភាព​ដែល​រៀប​ចំ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ស្តី​ពី សូម​ពិចារណា​មុន​នឹង ជ្រើសរើស​ផលិតផល​ម្ហូប​អារ​ហារ ណាមួយ​មក​បរិភោគ ។

បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​ខេត្ត បាន​ចុះ​អង្កេត​តម្លៃ​ប្រេង​ឥន្ទ​នៈ នៅ​តាម​ស្ថានីយ៍​នានា ក្នុង​ក្រុង​សែន​មនោ​រម្យ និង​បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​ទាំងអស់ ត្រូវ​លក់​តាម​ការ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ