ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​​​ចាប់​ឱប​​យ៉ាង​ស្អិតប្រុងអីអី​ហើយ​…កូនតូចនាង​ឃើញស្រែក​យំ អស់អារម្មណ៍ដើរចេញ​​​​​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ពញាឮបាន​ចាប់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់​នារី​ម្នាក់​ដែល​ចោទ​ថា បាន​ចាប់​ឱប​នាង​ប៉ង​រំលោភ គ្រា​ដែល​នាង​កំពុង​ចោមពុង​ងូតទឹក​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត…

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​ពញាឮបាន​ចាប់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់​នារី​ម្នាក់​ដែល​ចោទ​ថា បាន​ចាប់​ឱប​នាង​ប៉ង​រំលោភ គ្រា​ដែល​នាង​កំពុង​ចោមពុង​ងូតទឹក​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា បុរស​ដែលត្រូវ​បាន​ចាប់ខ្លួន​នេះ ​ឈ្មោះ ភាព សុ​ភ័ក្ត្រ អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ដែក​លើ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ។ ចំណែក​នារី​ជាដើម​បណ្តឹង​ឈ្មោះ សុខ​ណា អាយុ​៣១​ឆ្នាំ មុខរបរ​បោក​ខោអាវ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា វេលា​ម៉ោង​ប្រហែល​១០ បុរស​រូប​នេះ​បាន​ទៅ​អង្គុយ​ផឹកស្រា​នៅ​ក្រោមផ្ទះ​របស់​នាង ។ ក្រោយមក ជន​នេះ​ដើរ​ចេញ​ទៅ​ក្រៅ​មួយសន្ទុះ ​ក៏​ដើរ​ចូល​មក​ក្រោមផ្ទះ​នាង​វិញ ជួន​ពេល​នោះ​ឃើញ​នាង​កំពុង​ចោមពុង​សារុង​ងូតទឹក​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្នាក់ឯង ក៏​ចូល​ទៅ​ចាប់​ឱប​នាង​យ៉ាង​ស្អិត ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​កូនប្រុស​នាង​ដែល​មាន​អាយុ​ប្រហែល​៣​ឆ្នាំ​ឃើញ​ស្រែកយំ ទើប​ជន​នេះ​លែង​នាង ​រួច​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​វិញ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា វេលា​ម៉ោង​៩​ព្រឹក ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត ទើប​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ ។ ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹ​ត្ត​ដូច​ការ​ចោទប្រកាន់​មែន ដោយសារ​តែ​ផឹកស្រា​ស្រវឹង​និង​ស្រឡាញ់​នាង​ខ្លាំង​ពេក ៕

អត្ថបទសរសេរ ដោយ