ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ធ្វើស្រែ​ចម្ការ​ហើយ​គាត់​នៅ​បន្ត​ដាំ​ដំណាំ​ទៀត ប្រសើរ​ជាង​ចំណាកស្រុក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​ទំនេរ​ពី​ធ្វើស្រែ​បាន​នាំ​គ្នា​ដាំ​ស្ពៃ​លក់​នៅ​ទីផ្សា​ក្នុងស្រុក​អាច​ជួយ​ដល់​ជីវភាព​ដោយ​មិនបាច់​ចំណាកស្រុក​ធ្វើ​នៅ​ប្រទេស​ក្រៅ ។ ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​ស្ពៃ​បាន​ប្រាប់​ថា ប្រជា​កសិករ​ទំនេរ​ពី​ធ្វើស្រែ​បាន​នាំ​គ្នា​ដាំ​បន្លែ​ដំណាំ​ប​ន្លៃ​ស្ពៃ តាម​ដងស្ទឹង ស្ថិត​ក្នុងភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​រស់នៅ​តាម​ដងស្ទឹង​មង្គល​បូ​រី​ទំនេរ​ពី​ធ្វើស្រែ​បាន​នាំ​គ្នា​ដាំ​ស្ពៃ​លក់​នៅ​ទីផ្សា​ក្នុងស្រុក​អាច​ជួយ​ដល់​ជីវភាព​ដោយ​មិនបាច់​ចំណាកស្រុក​ធ្វើ​នៅ​ប្រទេស​ក្រៅ ។

ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​ស្ពៃ​បាន​ប្រាប់​ថា ប្រជា​កសិករ​ទំនេរ​ពី​ធ្វើស្រែ​បាន​នាំ​គ្នា​ដាំ​បន្លែ​ដំណាំ​ប​ន្លៃ​ស្ពៃ តាម​ដងស្ទឹង ស្ថិត​ក្នុងភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។ ប្រជា​កសិករ​បាន​បញ្ជាក់​ថា នៅ​អំឡុង​ពី​នេះ គឺ​ភាគច្រើន​ប្រជា​កសិករ​ដាំ​ដំណាំ​ស្ពៃ​ខាត់ណា ដាំ​រយៈពេល​ជាង​៣០​ថ្ងៃ ទទួលផល​លក់​១​គីឡូក្រាម តម្លៃ​៣.០០០​រៀល និង​ស្ពៃសរ ដាំ​រយៈពេល​១៥​ថ្ងៃ ទទួលផល​១​គីឡូក្រាម​តម្លៃ​២.០០០​រៀល ស្ពៃ​ថៃ​ស៊ី​ម រយៈពេល​២៥​ថ្ងៃ​ទទួលផល​១​គីឡូក្រាម​តម្លៃ​១.៥០០​រៀល ដែល​ដាំ​ជា​របៀប​គ្រួសារ​មាន​ផ្ទៃដី​ដាំ​ជា​មធ្យម​៥០​ម៉ែត្រ គុណ​៧០​ម៉ែត្រ ដែល​អាច​រក​ចំណូល​ដាំ​ក្នុង​វគ្គ​បាន​ប្រមាណ​១​ទៅ​២​លាន​រៀល ។

ប្រជា​កសិករ​បាន​ប្រាប់​ថា ការ​ដាំ​ដំណាំ​ស្ពៃ​ដែល​ប្រជា​កសិករ​ដាំ​ងាយស្រួល​ដាំ និង​ទីផ្សា​លក់​ឲ្យ​ឈ្មួញ​មក​ទទួល​ទិញ​មក​ដល់​ចម្ការ​លក់​ទីផ្សា​ក្នុងស្រុក ដែល​បាន​កម្រៃ​ប្រសើរ​ជាង​ធ្វើ​ចំណាក់ស្រុក​ទៅ​ប្រទេស​ក្រៅ តែ​សុំ​មន្ត្រី​ជំនាញ​ជួយ​ផ្តល់​បទ​ពិសោធន៍​ការ​ដាំ​បន្លែ ហើយ​កន្លង​មក​ដាំ​តាម​គ្នា តែ​ទទួលផល​មិន​បាន​ល្អ​ប៉ុន្មាន​ទេ ។

លោក​ផា​ន់ ណា​រ៉ា អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ ប្រជា​កសិករ​ដាំ​បន្លែ​គ្រប់មុខ មាន​ផ្ទៃដី​២.១៤៣​ហិ​កតា បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ មាន​ផ្ទៃដី​ដាំ​បន្លែ​មាន​១.៣៧៨​ហិ​កតា​ដោយនៅ​ស្រុក​មង្គល​បូ​រី មាន​ផ្ទៃដី​ដាំ​បន្លែ​មាន​៣២៩​ហិ​កតា ។ លោក​បាន​បញ្ជាក់​ថា ការ​ដាំ​បន្លែ​ភាគច្រើន​ប្រជា​កសិករ​ដាំ​នៅ​ពេល​ដែល​ទំនេរ ពី​ធ្វើស្រែ​នាំ​គ្នា​ធ្វើ​ចម្ការ​ដែល​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ដាំ​តាម​លក្ខណៈ​បច្ចេកទេស ទើប​ទទួលផល​ល្អ និង​ងាយ​រក​ទីផ្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ