ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​ចាប់​បាន​ម្នាក់​ក្រោយ​ពេល​ប្រព្រឹត្ត​ទង្វើមិន​គប្បី​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្រោយ​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​អ្នកស្រុក​។ លោក​ឧត្តម​សេនី​យ៍ សូ សុវណ្ណ…

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ២០១៨ សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្រោយ​ធ្វើ​សកម្មភាព​លួច​រថយន្ត​របស់​អ្នកស្រុក​។

លោក​ឧត្តម​សេនី​យ៍ សូ សុវណ្ណ ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុ​សិ៍្ដ​អ​បួន​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ដែល​បាន​លួច​រថយន្ត​១​គ្រឿង​ប្រភេទ​មួយ​បាំង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៣០០៣ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៦ ដែល​ជា​រថយន្ត​របស់​ឈ្មោះ យ៉ង់ ណា​ល់ ភេទ​ប្រុសរស់នៅ​ភូមិ​ទី​៣ ឃុំ​ស្រែ សង្គម​ស្រុក​កោះ​ញែក ។

ជនសង្ស័យ​ឈ្មោះ​ស្រើ​ត ស្រ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទី​២ ឃុំ​ស្រែ​សង្គម ស្រុ​កោះ​ញែក ។

លោកស្នងការ​រង​បន្ត​ថា ករណី​ខាងលើ​កើតឡើង​នៅ​ពេល​ដែល​ម្ចាស់​បាន​ទុក​រថយន្ត​នៅ​តាម​ផ្លូវ​ស្ថិត​ក្នុងភូមិ​ស្រែ​ធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ក៏​ត្រូវ​ជនសង្ស័យ​លួច​យក​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ