ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ក្លិប Barcelona ថា Messi ប្រែប្រួល​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ប្រែប្រួល តាំងពី​បាន​ឡើង​កាន់​តំណែង​ជា​កា​ពី​ទែន​ក្រុម Barcelona…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ប្រែប្រួល តាំងពី​បាន​ឡើង​កាន់​តំណែង​ជា​កា​ពី​ទែន​ក្រុម Barcelona ។ នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​ក្លិប​អ្នកមាន​បុណ្យ Josep Maria Bartomeu ។

Messi បាន​ឡើង​ទៅ​ជា​កា​ពី​ទែន​ក្រុម ក្រោយ​ពី​ការ​ចាកចេញ​របស់ Andres Iniesta កាលពី​ប៉ុន្មាន​ខែ​មុន ។ រូបគេ​បាន​ដឹកនាំ Barcelona ទៅ​ឈ្នះ​ក្នុង​ការ​ប្រកួត La Liga ដល់​ទៅ​៤​ដង ក្នុង​រដូវ​កាល​នេះ​មុន​ពេល​ឡើង​ទៅ​ប្រកួត Champions League ។

លោក Bartomeu បាន​ប្រាប់ Onda Cero កាលពី​ថ្ងៃ​ចន្ទ​ថា ៖«Messi សប្បាយចិត្ត​ណាស់​ចំពោះ​ការ​នៅ​ទី​នេះ ។ គេ​ពិតជា​រីករាយ​នឹង​ការ​បន្ត​ស្នាដៃ​ដ៏​អស្ចារ្យ​នៅ​ក្លិប Barcelona ។ Messi បាន​ធ្វើ​ឲ្យ​មាន​ផ្លាស់​ប្តូរ ដោយ​គេ​ត្រូវ​កាន់​តំណែង​ជា​កា​ពី​ទែន​ក្រុម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ