ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! អាចង្រិ​តដែកជញ្ជូន​ឈើខ្លាំង​ជា​​​​​ងឡាន​ទៅទៀត​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​កែ​ច្នៃ​ចំនួន​៥​គ្រឿង ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្តមណ្ឌលគិរី ចាប់​បង្ក្រាប ខណៈ​កំពុង​ដឹកឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច នឹង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨…

​ខេត្តមណ្ឌលគិរី ៖ ម៉ូតូ​កែ​ច្នៃ​ចំនួន​៥​គ្រឿង ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្តមណ្ឌលគិរី ចាប់​បង្ក្រាប ខណៈ​កំពុង​ដឹកឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច នឹង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កញ្ញា ២០១៨ នៅ​ចំណុច​ផ្លូវលំ ស្ថិត​នៅ​ភូមិ​យ៉ង​លើ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា ក្រុម​កា​ងារ​ចម្រុះ​បាន​ធ្វើការ​ឃាត់​ចាប់​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ចំនួន​៥​គ្រឿង ជា​ឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​៨​កំណាត់​ស្មើ និង​១១,៦១​ម៉ែត្រគូប ។ ​បច្ចុប្បន្ន​ក្រុមការងារ​បាន​ហៅ​ម្ចាស់​ម៉ូតូ​ធ្វើ​កិច្ចសន្យា និង​ប្រគល់​ម៉ូតូ​ជូន​វិញ រីឯ​ឈើ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន​ប្រចាំ​ភូមិ​រហូត ឃុំ​ស្រែ​ឈូក​។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ហួសចិត្ត​នោះ​គឺ​ក្រុម​ម៉ូតូ​ទាំងនោះ​មាន​ត្រឹម​ចំនួន​៥​គ្រឿង​ប៉ុណ្ណោះ តែ​អាច​ដឹកឈើ​ដល់​ទៅ​ជាង​១១​ម៉ែត្រគូប ខ្លាំង​ជាង​​រថយន្ត​ទៅ​ទៀត​។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​កត់សម្គាល់​ឃើញ​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ក្នុង​ន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច នឹង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា គឺ​តែង​កើត​មាន​ជាប់​ជា​ប្រចាំ ហើយ​រាល់​បទល្មើស​ទាំងនោះ​គឺ​មាន​ឧកញ៉ា​មួយ​ចំនួន​នៅ​ពីក្រោយ ដើម្បី​ទទួល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ដែល​មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​បាន ប្រើ​រូបភាព​ត្រីងៀត​ឆ្លៀត​ពង ព្រោះ​ក្នុង​ដី​របស់​ខ្លួន​មិន​មាន​សេសសល់​ឈើ​សម្រាប់​កាប់ ក៏​លប​លួច​ប្រមូល​ឈើ​ពី​ដី​អភិរក្ស​បន្លំ​ជា​ឈើ​មានច្បាប់​ដើម្បី​នាំ​ចេញ​គ្មាន​រអា​នឹង​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ