ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mikel Arteta ថា អវត្តមាន​ Pep Guardiola មិនមែន​ជា​ហេតុ​ដែល Man City ចាញ់​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ជំនួយការ​គ្រូបង្វឹក​លោក Mikel Arteta បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា Manchester City…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ជំនួយការ​គ្រូបង្វឹក​លោក Mikel Arteta បដិសេធ​ចំពោះ​ការ​លើក​ឡើង​ថា Manchester City ចាញ់​ការ​ប្រកួត​បើក​ឆាក Champions League ជាមួយនឹង Lyon ក្នុង​លទ្ធផល 2-1 មក​ពី​អវត្តមាន​របស់​គ្រូបង្វឹក Pep Guardiola ។

លោក Arteta ត្រូវ​ជំនួស​តួនាទី​របស់​លោក Guardiola ក្នុង​ការ​នាំ​កីឡាករ​មក​ប្រកួត​ជាមួយនឹង​Lyon ដោយសារ​តែ Guardiola ត្រូវ​ទទួល​ពិន័យ​មិន​ឲ្យ​មក​ដឹកនាំ​កូនក្រុម ហើយ​បាន​ត្រឹមតែ​ឈរ​មើល​ការ​ប្រកួត​ពី​ចម្ងាយ ។

នៅ​មុន​ពេល​នាទី​ទី​៦៧ ក្រុម​ខាង​មេឃ​ខៀវ​មិន​បាន​ស៊ុត​ចូល​ទី​សោះ ដែល​បណ្តាល​ឲ្យ​ខាង Lyon យកឈ្នះ​ដល់​ទៅ 2-0 ។ នៅ​នាទី​ទី​៦៧ កីឡាករ Bernardo Silva បាន​ស៊ុត​ចូល​មួយ​គ្រាប់ ដែល​លទ្ធផល​ចប់​ការ​ប្រកួត​ខាង​មេឃ​ខៀវ​ចាញ់ 2-1 ។

នៅ​ក្នុង​បទ​សម្ភាសន៍​លោក Arteta និយាយ​ឆ្លើយ​តប​នឹង​ពាក្យ​ថា ការ​ចាញ់​នេះ​មក​ពី​គ្មាន​ការ​ដឹកនាំ​របស់​លោក Guardiola ថា «​ខ្ញុំ​គ្មាន​យោបល់​ទេ ក្នុង​រឿង​នេះ ។ វា​គ្មាន​តែ​ការ​លើក​ឡើង​គ្មាន​អំណះអំណាង​ប៉ុណ្ណោះ ។ ការ​ពិត គឺថា លោក Pep មិន​នៅ​ទី​នេះ ហើយ​យើង​ចាញ់​ការ​ប្រកួត ។ ប្រសិនបើ​គាត់​នៅ​ក៏​ខ្ញុំ​មិន​អាច​ថា យើង​នឹង​ឈ្នះ​នោះ​ដែរ » ។ បើ​ទោះបីជា​ខាង City ចាញ់​អ៊ីចឹង​ក៏​ដោយ​លោក Arteta ថា ទាំងអស់​គ្នា​បាន​ប្រឹងប្រែង​អស់ហើយ​មុន​ពេល​ប្រកួត ។ លោក​បាន​និយាយ​ថា​៖ «​ពួក​យើង​បានដឹង​ច្បាស់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ Lyon ។ ពួក​យើង​បាន​រៀបចំ​ខ្លួន​រួចរាល់​ហើយ ។ តែ​ពួក​យើង​បាន​ត្រៀមខ្លួន​សម្រាប់​ចាញ់​នោះ​ទេ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​មុន​ពេល​សមរភូមិ Champions League កើតឡើង​ជំនួយការ​គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ Mikel Arteta ក៏​បាន​សរសើរ​ក្លិប​របស់​ខ្លួន​ថា ជា​ក្លិប​ល្អ​ផ្តាច់​គេ​លើ​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ