ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស៊ីដាច់ Ronaldo ក្នុង​ការ​ប្រកួត UCL វគ្គ​ជា​ក្រុម

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ស៊ុត​បញ្ចូល​ច្រើន​ជាង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ស៊ុត​បញ្ចូល​ច្រើន​ជាង Cristiano Ronaldo នៅ​វគ្គ​ជា​ក្រុម​ក្នុង​ការ​ប្រកួត UCL ។

កាលពី​ថ្ងៃ​អង្គារ Messi បាន​ប្រើ​ក្បាល​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ដែល​ពេល​នេះ​មាន​គ្រាប់​បាល់​ច្រើន​ជាង Ronaldo ដែល​ជា​គូប្រជែង​របស់​ខ្លួន បើ​ទោះជា​នៅ​លើ​គេ​ខុស​គ្នា​ក៏​ដោយ ។

ពេល​នេះ Messi បាន​ស៊ុត​ចូល​៦៣​គ្រាប់ នៅ​ក្នុង​វគ្គ​ជា​ក្រុម​ដែល​មាន​ចំនួន​ច្រើន​ជាង Ronaldo ដែល​បាន​ត្រឹមតែ​៦០​គ្រាប់ ។ តើ Ronaldo នឹង​និយាយ​បែប​ណា ចំពោះ​ភាព​ជោគជ័យ​របស់​គូប្រជែង?
មក​ដល់​ឥឡូវ Messi បាន​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​១០៣​គ្រាប់ ក្នុង​ការ​ប្រកួត UCL ចំនួន​១២៦​ដង តាំងពី​ឡើង​ទាត់​ដំបូង នៅ​ក្នុង​រដូវ​កាល 2004/05 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo និង​ក្រុម​របស់​ខ្លួន Juventus បាន​យកឈ្នះ​លើ​ក្រុម Valencia ក្នុង​ការ​ប្រកួត Champions League កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​លទ្ធផល 0-2 ព​។ នេះ គឺជា​អ្វី​ដែល Ronaldo ចង់បាន ដើម្បី​បង្ហាញ​ថា​រូបគេ​នៅ​តែ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ