Jose Mourinho លេង១ក្បាច់អ្នកគាំទ្រសើចចំអកព្រាតថាស្ទីលតាម Arsene Wenger
លោក Jose Mourinho គ្រូបង្វឹកក្លិបបិសាចក្រហម Man Utd បានរអិលដួលនៅមុខអ្នកគាំទ្រក្នុងទីលានប្រកួត «Wembley» ក្នុងពេលធ្វើដំណើរទៅកន្លែងអង្គុយលំដាប់ VIP…
លោក Jose Mourinho គ្រូបង្វឹកក្លិបបិសាចក្រហម Man Utd បានរអិលដួលនៅមុខអ្នកគាំទ្រក្នុងទីលានប្រកួត «Wembley» ក្នុងពេលធ្វើដំណើរទៅកន្លែងអង្គុយលំដាប់ VIP…
លោក Jose Mourinho គ្រូបង្វឹកក្លិបបិសាចក្រហម Man Utd បានរអិលដួលនៅមុខអ្នកគាំទ្រក្នុងទីលានប្រកួត «Wembley» ក្នុងពេលធ្វើដំណើរទៅកន្លែងអង្គុយលំដាប់ VIP ទស្សនាការប្រកួតដែលក្រុមជម្រើសជាតិអង់គ្លេសចាញ់អេស្ប៉ាញក្នុងលទ្ធផល ១-២ ក្របខណ្ឌ UEFA Nations League កាលពីថ្ងៃទី៨ កញ្ញា ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានរអិលដួលផ្កាប់មុខ និងខំក្រោកឈរភ្លាមៗទាំង
ទឹកមុខសើចលែងសមនៅពីមុខអ្នកគាំទ្រដែលបាននាំគ្នានិយាយចំអកដាក់លោកថា លោក
យកស្ទីល Arsene Wenger អតីតគ្រូបង្វឹកក្លិប Arsenal ដែលធ្លាប់រអិលដួលនៅចំពោះមុខអ្នកគាំទ្រកាលពីមុន ។
អ្នកគាំទ្រម្នាក់បានបង្ហោះនៅក្នុង Facebook ថា «Mourinho កាន់តែមានលក្ខណៈស្រដៀង
នឹងលោក Wenger បេះបិទពីមួយថ្ងៃទៅមួយថ្ងៃ» ខណៈអ្នកគាំទ្រម្នាក់ទៀតបន្ទរថា «ការដួលរបស់គាត់ដូចលោក Louis van Gaal តែម្ដង» ៕
ចែករំលែកព័តមាននេះ