ទីភ្នាក់ងារព័ត៌មាន «Sky Italia» របស់អុីតាលីកាលពីពេលថ្មីៗកន្លងមកផ្សាយថាកីឡាករ John Terry អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Chelsea បានចុះហត្ថលេខាលេងឲ្យក្លិប Spartak Moscow នៅក្នុងលីគរបស់រុស្សុីរយៈពេល១ឆ្នាំ ដោយមានលក្ខខណ្ឌអាចបន្តកុងត្រារយៈពេល១ឆ្នាំទៀតបាន ។
ខ្សែការពារអាយុ៣៧ឆ្នាំរូបនេះបានក្លាយជាគីឡាករគ្មានក្លិបចាប់តាំងពីចាកចេញពីក្លិប Aston Villa ក្រោយពីចប់រដូវកាលកន្លងមក និងបានទៅត្រួតពិនិត្យសុខភាពនៅក្រុងរ៉ូម ប្រទេសអុីតាលីកាលពីព្រឹកថ្ងសទី៨ កញ្ញា កន្លងមក រួមជាមួយលោក Marco Trabucchi តំណាងផ្ទាល់របសគេ ប្រសិនបើគ្មានឧបសគ្គរារាំងមានន័យថាគេនឹងបានលេងឲ្យក្លិបនៅក្នុងលីគរបស់រុស្សុី ។
ចំណែកប្រភពពី Daily Mail របស់អង់គ្លេសផ្សាយថា John Terry នឹងទទួលប្រាក់ឈ្នួលពីSpartak Moscow ក្រោយពីកាត់ពន្ធក្នុងមួយឆ្នាំចំនួន៣លានផោន ឬ៣,៩លានដុល្លារ ៕
ចែករំលែកព័តមាននេះ