ទីភា្នក់ងារព័ត៌មានបរទេសកាលពីពេលថ្មីៗកន្លងមកផ្សាយថាខេត្ត Aceh ប្រទេសឥណ្ឌូណេសុីបានចេញច្បាប់ហាមស្ត្រីអង្គុយរួមតុជាមួយបុរស នៅក្នុងហាងបាយ និងហាងកាហ្វេ លើកលែងតែស្ត្រីរូបនោះមកជាមួយឪពុក បងប្រុស ប្អូនប្រុស ញាតិមិត្ត ឬប្ដីដែលរៀបការស្របច្បាប់ ខណៈពេលមិត្តរួមការងារមានភេទផ្សេងគ្នាក៏ហាមចែកចំណីអាហារគ្នាដែរ ។
បំរាមខាងលើដែលទទួលស្គាល់តាំងពីថ្ងៃទី៥ សីហាកន្លងមកបានបញ្ជាក់ថាម្ចាស់ហាងមិនគួរផ្ដល់សេវាកម្មដល់ស្ត្រីដែលចូលក្នុងហាងតែម្នាក់ឯង ក្រោយពីម៉ោង៩យប់ ។ ទោះជាយ៉ាងណាក៏ដោយបំរាមនេះ នៅមានការបន្ធូរបន្ថយដោយគ្មានការកំណត់ដាក់ទោស និងអាស្រ័យលើវិចារណញៀនរបស់ម្ចាស់ហាង ឬបុគ្គលិកនៅក្នុងហាងថា បានផ្ដល់សេវាកម្មដល់ស្ត្រីអតិថិជនដែលមកម្នាក់ឯងក្រោយពីហួសកាលកំណត់ ។
កាលពី៣ឆ្នាំមុនក្រុងបានដា អាសេជាក្រុងស្វយ័តនៅខេត្តអាសេបានចេញច្បាប់ហាមស្ត្រីចូលទៅក្លិបកម្សាន្ត រួមទាំងហាងកាហ្វេ និងកីឡាដ្ឋានក្រោយពីម៉ោង១១យប់ និងក្រុងLhokseumawe ជាក្រុងធំលំដាប់ទី២នៅតំបន់ស្វយ័តអាសេ មិនអនុញាតិឲ្យស្ត្រីជិៈពាក់គាវលើម៉ូតូដែលបុរសជាអ្នកបើក ព្រោះជាទង្វើមិនសមរម្យ ៕
ចែករំលែកព័តមាននេះ