ទីភា្នក់ងារAPពីក្រុងគែរប្រទេសអេហ្សុីបកាលពីពេលថ្មីៗកន្លងមកផ្សាយថា ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងបុរាណវិទ្យាអេហ្សុីប បានបញ្ជាក់ថារូបចម្លាក់ស្វ៊ីងពីថ្មភក់ ត្រូវបានប្រទះឃើញនៅក្នុងវិហារ«Kom Ombo» ខណៈពេលកំពុងធ្វើការជួសជុលវិហារកុំឲ្យខូចពីទឹកនៅខាងក្រោមដី នៅក្នុងក្រុងអាស្វាន ភាគខាងត្បូងប្រទេសអេហ្សុីប ។
លោក មូស្ដាហ្វា វ៉ាហ្សុីរី លេខាធិការផ្នែកបុរាណវិទ្យាបានផ្លែងថា រូបចម្លាក់ដែលទើបរកឃើញនេះអាចមានអាយុនៅក្នុងសម័យរាជអាណាចក្រ PTOLEMY ក្នុងរវាងគ្រប់គ្រងអេហ្សុីបប្រហែល៣០០ឆ្នាំមុនគ្រឹស្ដសករាជ រហូតដល់គ្រឹស្ដសករាជ៣០ ។
រដ្ឋាភិបាលអេហ្សុីបមានក្ដីសង្ឃឹមថា ការជីករកឃើញវត្ថុបុរាណនានានឹងជួយទ្រទ្រង់ដល់ផ្នែកទេសចរណ៍របស់ប្រទេសដែលទទួលផលប៉ះពាល់ខ្លាំងនៃការជ្រួលច្របល់នៅក្នុងនយោបាយ ក្រោយពីមានការដើរជាក្បួនបណ្ដេញរដ្ឋាភិបាលនៅឆ្នាំ២០១១ កន្លងទៅ ៕
ចែករំលែកព័តមាននេះ