កំណាព្យ (ទណ្ឌកម្មដួងចិត្ត) បទបថ្យាវត្ត ដោយ លីម ចំរើន
១. នេះសូមថ្លាថ្លែងតែងតាមរឿងពិត ទណ្ឌកម្មដួងចិត្ដជីវិតនៃខ្ញុំ
ហាក់នៅថ្មីៗចិត្ដខ្វះសុខុម ទុក្ខសោកហាក់ធំខ្ញុំភ្លេចមិនបាន។
១. នេះសូមថ្លាថ្លែងតែងតាមរឿងពិត ទណ្ឌកម្មដួងចិត្ដជីវិតនៃខ្ញុំ
ហាក់នៅថ្មីៗចិត្ដខ្វះសុខុម ទុក្ខសោកហាក់ធំខ្ញុំភ្លេចមិនបាន។
(បទបថ្យាវត្ត)
១. នេះសូមថ្លាថ្លែងតែងតាមរឿងពិត ទណ្ឌកម្មដួងចិត្ដជីវិតនៃខ្ញុំ
ហាក់នៅថ្មីៗចិត្ដខ្វះសុខុម ទុក្ខសោកហាក់ធំខ្ញុំភ្លេចមិនបាន។
២. ជាងសាមសិបឆ្នាំចាំឥតភ្លេចដាន តែងលងរំខានរាល់ពេលរាត្រី
ស្រណោះបងប្អូនសូន្យលាលោកិយ ទាំងគ្មានទោសពៃព្រោះបនឬស្យា។
៣. បំផ្លាញរូបខ្ញុំព្រាត់ប្រាស់គ្រួសារ ទាំងទ្រូងខ្លោចផ្សាមិនអស់អាល័យ
មិនគួរកម្មកាចកំណាចចង្រៃ ហាក់មានជើងដៃបំផ្លាញរូបខ្ញុំ។
៤. ឃើញក្មេងឥលូវរស់នៅសុខុម គ្រួសារមូលផ្ដុំរស់ដោយសប្បាយ
តូចចិត្ដអាណិតខ្លួនពួនសោកស្ដាយ ទុក្ខទៅមិនឆ្ងាយតាមខ្ញុំគ្រប់គ្រា។
៥. ទោះបីឃ្លាតឆ្ងាយកាយពីកម្ពុជា នឹកគ្រប់វេលាភូមិស្រុកកំនើត
នឹកគោក្របីវាលស្រែល្អឆើត មាតុភូមិកកើតកំនើតកវី។
៦. មិនគួរឃ្លាតឆ្ងាយកាយពីដែនដី សាងជីវិតថ្មីដីនៅស្រុកគេ
ធ្វើការខ្លាំងណាស់ស្ទើគ្មានទំនេរ បើខ្ជិលពិតទេរទន់ធនក្សត់ខ្សោយ។
៧. ព្រោះតែបនខ្មៅកំឡៅផ្ដល់ឱ្យ គ្មានថ្ងៃបកក្រោយត្រឡប់វិញបាន
ព្រាត់ប្រាស់បងប្អូនញាតិមិត្រគ្រប់ប្រាណ ធ្លាប់ជុំសុខសាន្ដគួរឱ្យស្រណោះ។
៨. តើថ្ងៃណាទៅទុក្ខខ្ញុំស្រាយដោះ ទឹកមុខប្រែស្រស់រស់ដូចគេឯង
ភ្លេចអស់ស្រមោលតែលតោលចំបែង ទុក្ខហួសថ្លាថ្លែងត្រូវបានឃ្លាតឆ្ងាយ។
ខ្ញុំតែងបទនេះផ្ញើជូនចំពោះបងប្អូនខ្មែរទាំងអស់ដែលឃ្លាតមាតុភូមិកំនើត ព្រោះសង្គ្រាមដែលនៅតែងមានការនឹករលឹកញាតិមិត្ដបងប្អូននៅស្រុកខ្មែរបានរសាយពីទុក្ខកង្វរបានខ្លះ។
ខ្ញុំសូមអភ័យទោសផងបើការតែងរបស់ខ្ញុំមានការលើសលោះមិនសមរម្យប៉ះពាល់អារម្មណ៍អ្នកអាន។
នៅស្ទឹងត្រែងៈថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០១០ (២២:១៥ នាទីយប់)
តែងដោយៈ លោក លីម ចំរើន ទូរស័ព្ទលេខៈ០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១
Email: limchamroeun@yahoo.com
ចែករំលែកព័តមាននេះ