ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ខ្លាំង​​​ចាក់​ដី​រំលោ.ភ​ឆ្នេរសមុទ្រ​ដល់​ថ្នាក់​លោក ជា សុ​ផា​រ៉ា ចុះ​បញ្ជា​ផ្ទាល់​ដល់​កន្លែង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ចាក់​ដី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​០៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​ឆ្នេរ​ព្រែក​ត្រែង​) ក្នុង​ចំណោម​ទីតាំង​រំលោភ​ចំណី​សមុទ្រ​ប្រមាណ​៣​ទៅ​៤​កន្លែង​នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ត្រូវ​បាន​សម្ដេច​តេ​ជោ…

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ចាក់​ដី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​០៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​ឆ្នេរ​ព្រែក​ត្រែង​) ក្នុង​ចំណោម​ទីតាំង​រំលោភ​ចំណី​សមុទ្រ​ប្រមាណ​៣​ទៅ​៤​កន្លែង​នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ត្រូវ​បាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​ដើម្បី​ឲ្យ​កាយ​ដី​នោះ​ចេញ​វិញ​ភ្លាម​ៗ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ឆ្នេរ​ធម្មជាតិ​នេះ​ឱ្យ​នៅ​ដូច​ដើម ។

ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​រួច​មក​ទីតាំង​ចាក់​ដី​ដែល​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នោះ​ត្រូវ​បាន​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជា​អោយ​ក្រុមការងារ​យក​គ្រឿងចក្រ​ចំនួន​៣​គ្រឿង រួម​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​កាយ​ចេញ​ជា​បណ្តើរ​ៗ​ហើយ ដោយ​ពុំ​មានការ​យោគយល់​នោះ​ទេ ព្រោះ​ការ​ចាក់​ដី​ចូល​សមុទ្រ​នេះ​វា​ពិតជា​បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ា​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​វិស័យ​ទេសចរ​ណ៏​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​បញ្ហា​នេះ​បណ្តាញសារព័ត៌មាន​ពុំ​អាច​ធ្វើ​កិច្ច​សម្ភាស​ន៏​ជាមួយ​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ទេ​ដោយ​លោក​មានការ​ម​ម៉ា​ញឹក​ក្នុង​កិច្ចការ​បន្ត​ទៀត ។

គួ​រំលឹក​ផង​ដែរ​ថា កន្លង​មក​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍ នៅ​តំបន់ឆ្នេរ​ព្រែក​ត្រែង​កំពុង​តែ​បំពាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ឆ្នេរ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈ​​ក​ម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុញ្ញាត​ឲ្យ​រាល់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ