ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ណា​ថ្លើមធំ អ្នក​ណា​ហ៊ាន​ដក​អាសនៈ​កម្ពុជា​សុំ​កុំ​ភាន់ច្រឡំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ជាក់​ទៅ​កាន់​បណ្តា​អ្នកប្រឆាំង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដូច​អ្វី​ដែល​អតីត​បក្ស​ប្រឆាំង​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើ​វិញ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ…

រាជធានី​ភ្នំពេញ ៖ បញ្ជាក់​ទៅ​កាន់​បណ្តា​អ្នកប្រឆាំង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដូច​អ្វី​ដែល​អតីត​បក្ស​ប្រឆាំង​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើ​វិញ​នោះ​ទេ ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ប្រទេស​បាន​ដើរ​កៀរគរ​អន្តរជាតិ​ឲ្យ​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ ដោយ​មានការ​ចូលរួម​ពី អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ មាន​ប្រសាសន៍​ជួប​សំណេះ សំណាល​ជាមួយ​កម្មករ​-​កម្មការិនី​សរុប​ប្រមាណ​២៧,៤៤៤​នាក់ មក​ពី​រោងចក្រ សហគ្រាស​ចំនួន​២៤ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា​នេះ បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​និយាយ​ថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​អ្នកគ្រប់គ្រង​ទាំងអស់​នៅ​បណ្តា​វេទិការ​អន្តរជាតិ​ទាំងអស់ នៅ​លើ​លោក​នេះ​សុំ​កុំ​មានការ​ភាន់ច្រឡំ​ឲ្យ​សោះ ។ ហើយ​ក៏​ខ្ញុំ​សូម​បញ្ជាក់​ទៅ កាន់​មនុស្ស​មួយ​ចំនួន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​មេឃុំ​ចៅសង្កាត់​នៅ​ប្រព្រឹត្ត​នៅ​ឆ្នាំ​២០២២ ហើយ​ការ​បោះ​ឆ្នោត​តាំង​អ្នកតំណាង​រាស្ត្រ នៅ​ឆ្នាំ​២០២៣ ។ ខុស​ពី​នេះ​វា​គ្មាន​ទេ ! សុំ​កុំ​រង​ចាំ​ខ្មោច​ដែល​វា​ងាប់ ហើយ​អាច​រស់នៅ​ឡើង​វិញ​បាន​» ។

សម្តេច​បន្ត​ថា សុំ​មើល​ឲ្យ​ច្បាស់​! សុំ​ក្រឡេក​ឲ្យ​ច្បាស់ នាយក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​នៅ​ក្នុង​សន្និបាត​អង្ក​ការ​សហប្រជាជាតិ ហើយ​ក៏​ត្រូវជា​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​នានា នៅ​អង្ក​ការ​សហប្រជាជាតិ​រួម​ទាំង​អគ្គលេខាធិការ​អង្ក​ការ​សហប្រជាជាតិ​ផង​ដែរ ។ សម្តេច​ក៏​បាន​ឆ្លើយ​តប​ចំពោះ​លោក​សម រ​ង្ស៊ី ដែល​និយាយ​ថា អង្ក​ការ​សហប្រជាជាតិ​បាន​ព្យួរ​អាសនៈ​កម្ពុជា​នៅ​ក្នុង​អង្ក​ការ​សហ​ជាតិ​ថា ជា​ការ​ភូត​កុហក​ទាំងស្រុង ។

សម្តេច​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​អ្នក​ណា​ថ្លើមធំ អ្នក​ណា​ហ៊ាន​ដក​អាសនៈ​កម្ពុជា សុំ​កុំ​ភាន់ច្រឡំ ។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា បើ​អា​មេ​វា​ពូកែ​ភូត​ហើយ អា​កូន​វា​ពូកែ​ជឿ​ទៀត អាហ្នឹង អី​ញ្ចឹ​ង​គេ​ថា បើ​ភូត​លើក​ទី​មូ​យ​បាន អ្នក​ដែល​ត្រូវ​គេ​បោក​មិន​ខុស​ទេ​… ប៉ុន្តែ​បើ​បោក​បានជា​លើក​ទី​៣​ទៅ គឺ​អ្នក​គេ​បោក​នោះ គឺ​ល្ងង់​ណាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ