ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ឈ្នះ​ពិតមែន តែ Pep Guardiola ឆេះដុំ​ខ្លាំង​ជាមួយ​កីឡាករ​នឹង​រឿង​១​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola ចង់បាន​ការ​លេង​ឲ្យ​ល្អ​ជាង​នេះ​ពី Manchester City ក្រោយ​ពី​យកឈ្នះ​ក្រុម Fulham កាលពី​ថ្ងៃ​សៅរ៍ ។ លោក​បានឃើញ​ការ​លេង​មាន​ចន្លោះ​ច្រើន​កាលពី​ថ្ងៃ​សៅរ៍ បើ​ទោះបីជា​យកឈ្នះ Fulham ក្នុង​លទ្ធផល 3-0 ក៏​ដោយ ។

លោក​បាន​និយាយ​ថា ៖«​ប្រតិកម្ម​របស់ខ្ញុំ​គឺ​កើតឡើង​នៅ​ពេល​ពួក​គេ​ធ្វើ​រឿង​សាមញ្ញ​ៗ​មិន​បាន​ល្អ ។ នៅ​ពេល​នោះ​ហើយ គឺជា​ពេល​ដែល​ខ្ញុំ​មិន​អាច​ទប់​កំហឹង​បាន​នោះ​ទេ ។ នៅ​ពេល​ដែល​កីឡា​ករ​ម្នាក់​បាន​បាល់ ហើយ​នៅ​តែ​ទាត់​បញ្ជូន​ឲ្យ​គេ​រហូត​ទាល់តែ​បាត់​បាល់​ពី​ក្រុម​ធ្លាក់​ទៅ​ជើង​ក្រុម​ផ្សេង ពេល​នោះ​គឺ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ។ ខ្ញុំ​ពិតជា​សោកស្តាយ​មែនទែន​ជាមួយនឹង​កីឡាករ​របស់ខ្ញុំ ។ ពួក​គេ​ដឹង​ពី​រឿង​នេះ ព្រោះ​ពួក​យើង​និយាយ​ពី​វា​ច្រើន​ដង​ហើយ​» ។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា ៖«​ប្រសិនបើ​ពួក​គេ​ស៊ុត​ចូល​ទី​ខុស ខ្ញុំ​មិន​ខឹង​ទេ តែ​ប្រសិនបើ​គ្រាន់តែ​បណ្តើរ​បាល់ និង​បញ្ជូន​បាល់​ខុស (​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​) គឺ​ខ្ញុំ​ខឹង​ខ្លាំង ។ នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ឲ្យ​ពួក​គេ​ពង្រឹង​បន្ថែម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ