ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា Beckham ចង់​អូស Messi ចេញពី Barcelona មក​លេង​នៅ​ក្លិប​របស់​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Manchester United និង Real Madrid…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Manchester United និង Real Madrid និង​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លិប Inter Miami លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​មក​ថា មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ទាក់ Lionel Messi មក​លេង​នៅ​ក្លិប​របស់​ខ្លួន ដែល​នឹង​ចូលរួម​ក្នុង​លី​គ MLS នៅ​ឆ្នាំ​២០២០ ។ នៅ​ពេល​ថ្មី​ៗ​នេះ មាន​ដំណឹង​ថា ក្លិប​របស់ David Beckham នឹង​ចូលខ្លួន​ទៅ​ក្នុង​លី​គ​កំពូល​របស់​អា​មេ​រិ​ក MLS នៅ​ពីរ​ឆ្នាំ​ខាង​មុន​នេះ ។

តាម​ព័ត៌មាន Daily Mail លោក Beckham ចង់​បញ្ចុះបញ្ចូល​កីឡាករ​អា​ហ្ស​ង់​ទី​ន​ឲ្យ​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ Barcelona ហើយ​ទៅ​ចូល​លេង​ឲ្យ​ក្លិប​របស់​លោក​នៅ​អា​មេ​រិ​ក ។ ការ​ចុង​កុងត្រា​យក Messi មក​លេង​នៅ​ក្លិប​របស់​ខ្លួន នឹង​ធ្វើ​ឲ្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ផ្នែក​ទីផ្សារ និង​ធ្វើ​ឲ្យ​ឈ្មោះ​ក្លិប​កាន់តែ​ល្បីល្បាញ ខណៈ​ដែល​សមត្ថភាព​របស់ Messi អាច​ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​ខ្លាំង​លើ​តារាង ។

ខណៈ​នេះ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​សម្តី​របស់ Messi អាយុ​៣១​ឆ្នាំ​នៅឡើយ​ទេ តែ​គេ​គ្រាន់តែ​ដឹង​ថា នេះ​អាច​នឹង​ប៉ះពាល់​ដល់​គ្រួសារ​របស់​គេ ។ កុងត្រា​របស់ Messi នា​ពេល​បច្ចុ​ប្បន្ន​នៅ​ក្លិប Barcelona នឹង​ផុត​នៅ​ឆ្នាំ​២០២១ ជាមួយនឹង​ការ​ទិញ​ផ្តាច់​កុងត្រា​ពី​ក្លិប​គឺ​ចំនួន ៧០០​លាន​អឺ​រ៉ូ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គេ​ធ្លាប់​ឃើញ Messi ឡើង​និយាយ​ក្នុង​កម្មវិធី​ជា​ច្រើន​រួច​មក​ហើយ​ថា ចង់​ចូល​និវត្តន៍​នៅ​ក្លិប Barcelona ដែល​មាន​ន័យ​ថា នឹង​លេង​នៅ​ទី​នេះ​រហូត​ដល់​ថ្ងៃ​ឈប់​ធ្វើ​ជា​កីឡាករ​បាល់ទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ