ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប នឹង​លុបឈ្មោះ​ខ្មោច​៩៥០០០​នាក់ ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) គ្រោង​លុបឈ្មោះ​អ្នកបោះឆ្នោត​ដែល​បាន​ទទួលមរណៈភាព និង​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​បណ្តោះអាសន្ន មានចំនួន៩៥០០០​នាក់ ​។ ខណៈ​បច្ចុប្បន្នភាព​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​មាន​ជិត​ជិត​៤៩​ម៉ឺន​នាក់ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) គ្រោង​លុបឈ្មោះ​អ្នកបោះឆ្នោត​ដែល​បាន​ទទួលមរណៈភាព និង​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​បណ្តោះអាសន្ន មានចំនួន៩៥០០០​នាក់ ​។

ខណៈ​បច្ចុប្បន្នភាព​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​មាន​ជិត​ជិត​៤៩​ម៉ឺន​នាក់ ។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នាទី​ស្តី​ពី​ការ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន គ​.​ជ​.​ប មាន​ប្រសាសន៍​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចុះ​ឈ្មោះ​ថ្មី​នេះ គឺ​មាន​អ្នក​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ។

លោក​ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់​ថា គ​.​ជ​.​ប នឹង​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃ​ទី​១​ដល់​ខែ​១៨ ខែសីហា​ខាង​មុខ​នេះ នៅ​តាម​សាលាឃុំ​សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ដូច​ជា ការ​ស្រង់ និង​លុបឈ្មោះ​ចំពោះ​អ្នក​មរណៈភាព​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​បណ្តោះអាសន្ន អ្នក​ផ្លាស់​ប្តូរ​លំនៅ​ឋាន ការ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​ពន្យល់​បន្ថែម​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នា​ពេល​ខាង​មុខ​នេះ គឺ​សំដៅ​ឱ្យ​បញ្ជី​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​មាន​ភាព​ពេញលេញ​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព ។

ចំណែក​លោក​ឡា​ង ហុង តំណាង​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ស្នើ​ឱ្យ គ​.​ជ​.​ប សម្រួល​ការងារ និង​នីតិវិធី ដើម្បី​ឱ្យ​ជន​ពិការ​ទទួល​បាន​ឱកាស​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​គ្រប់​ៗ​គ្នា ។ ជាមួយ​គ្នា​នេះ​ដែរ លោក​តុល ប្រាសាទ អគ្គលេខាធិការ​រង​គណបក្ស​ឆន្ទៈ​ខ្មែរ​ក៏​បាន​សុំ​ឱ្យ គ​.​ជ​.​ប និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ពិសេស​ការ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​ឱ្យ​ពួក​គេ​ងាយ​ទទួល​បានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

គួរ​បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត កាល​ឆ្នាំ​២០១៧​នេះ ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ មាន​ប្រជាពលរដ្ឋ​ជាង​៨,៣៨​លាន​ម៉ឺន​នាក់ ស្មើនឹង​៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ៕

កែសម្រួលដោយ