ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ក្រឡាប់​ជា​ច្រើន​ត្រឡប់​ចូល​ប្រឡាយ…ចុះ​មនុស្ស​យ៉ាងណា​ទៅ?

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុន អិ​ល​.​អូ​.​ឌី (L.O.D) ចំនួន​៧​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុ​ការ​ណ៍​ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់ រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២៧​នាទី​ព្រឹក…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុន អិ​ល​.​អូ​.​ឌី (L.O.D) ចំនួន​៧​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ហេតុ​ការ​ណ៍​ក្រឡាប់​រថយន្ត​ជា​ច្រើន​ត្រឡប់ រួច​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២៧​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

រថយន្ត​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពាក់​ស្លាក់​លេខ ភ្នំពេញ ២L-៦៣៨៣ បើកបរ​ដោយ​បុរស​ម្នាក់​។
អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ផ្លូវ​មាន​សភាព​កោង ហើយ​រថយន្ត​ក៏​រេ ចង្កូត​មក​ម្ខាង​ផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ចូល​ទៅ​ក្នុង​ក្នុង​ប្រឡាយ​ទឹកតែ​ម្តង ។ ភ្លាម​ៗ​នោះ អ្នក​ភូមិ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​៤​នាក់​យក​ទៅ​មន្ទីរពេទ្យ​ឯកជន​ផង​ដែរ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តក្រចេះ ជា​របស់​ក្រុមហ៊ុន​អចល​ន​ទ្រព្យ អិ​ល​.​អូ​.​ឌី L.O.D ផ្តល់​សេវាកម្ម​បង់​រំលស់ បញ្ចាំ​ម៉ូតូ ឡាន​និង​កាត​គ្រី​គ្រប់​ប្រភេទ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​នេះ​ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។

បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​កម្លាំង​អធិការ​រ​ដ្ឋា​ន​ស្រុក​កែ​សីមា​ស្ទូច​យក​មក​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ