ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ប្រុស​ស្រី​២​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ចំនួន​២​នាក់ តាម​ដីកា​លេខ​៨៥/១៦​ចុះ​ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ចំនួន​២​នាក់ តាម​ដីកា​លេខ​៨៥/១៦​ចុះ​ថ្ងៃ​ទី​២០ ​ខែកក្កដា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក
រ៉ែ​ម សុ​ភក្តិ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​និង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៥១/១៧​ចុះ​ថ្ងៃ​ទី​១៤​ខែ​មិ​នា​ឆ្នាំ​២០១៧ ចេញ​ដោយ​លោក​ឆែ​ វី​រៈ​ ចៅក្រម​ស៊ើបសួរ​នៃ​សា​លា​ដំបូង​ខេត្តសៀមរាប​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ប្រុស​ស្រី​ទាំង​២​នាក់​យក​មក​ដាក់​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​វិញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ការ​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ តាម​ចាប់ខ្លួន​ពិរុទ្ធជន ១-​ឈ្មោះ ជួង ធា​រ៉ា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ជា​ស្មន់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀម
រាប ។

និង​ទី​២-​ឈ្មោះ ម៉ា​ន ម៉ូត ហៅ​ញែ​វ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ដូន​ដៀវ ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពី​បទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ជុំ ឃុំ​ស្វាយ​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​អំឡុង​ខែវិច្ឆិកា​ឆ្នាំ​២០១៦ និង ថ្ងៃ​ទី​១៧​ខែមករា​ឆ្នាំ​២០១៧ ប្រព្រឹត្ត​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​០៥​ខែកញ្ញា​ឆ្នាំ​២០១៦​។

បច្ចុប្បន្ន ពិរុទ្ធជន ប្រុស ស្រី ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​មក​កាន់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​យក​ទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ