ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យខ្លាចណាស់…​បើកំពុងធ្វើដំណើរសុខៗ ជួបហេតុការណ៍បែបនេះ..!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​៣​នាក់​​រង​របួសស្រាល ​និង​ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​រថយន្ត​មួយ​គ្រឿង​​បាន​ រង​ការ​ខូចខាត ខណៈ​ពេល​ដែលនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ដេញ​បង្ក្រាប​ក្រុម​ចោរឆក់ ដែល​បាន​ព្យាយាម​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​​ផ្លា​ក​លេខ​ភ្នំពេញ​២S-១៤៧៦រត់គេច…

រាជធានី​ភ្នំពេញ ៖ មនុស្ស​៣​នាក់​​រង​របួសស្រាល ​និង​ម៉ូតូ​ចំនួន​៣​គ្រឿង ព្រមទាំង​រថយន្ត​មួយ​គ្រឿង​​បាន​
រង​ការ​ខូចខាត ខណៈ​ពេល​ដែលនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ដេញ​បង្ក្រាប​ក្រុម​ចោរឆក់ ដែល​បាន​ព្យាយាម​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​​ផ្លា​ក​លេខ​ភ្នំពេញ​២S-១៤៧៦រត់គេច ប៉ុន្តែ​ដោយ​ការ​ភ័យ​ស្លន់ស្លោរ បាន​ជ្រុល​ទៅ​បុក​រះ​ជា​បន្តបន្ទាប់​តាម​ដងផ្លូវ ។

ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃ​ទី​១៧ កញ្ញា តាំងពី​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ឃាត់ខ្លួន​បាន​២​នាក់ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​មុខ​វត្ត​ឃ្លួ​ញ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​លំនៅ​ភូមិ​ដី​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ម្នាក់​ទៀត​ឈ្មោះ សុខ សី ហៅ​អាវ៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ឈូក​មាស ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ ចំណែក​អ្នក​រង​របួស​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរឆក់​នោះ ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ គឺ​គ្រាន់តែ​រង​របួស​រលាត់​ដៃជើង​ស្រាល​ប៉ុណ្ណោះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប ។តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈ​ជនសង្ស័យ​ដឹងខ្លួន​ថា ប៉ូលិស​តាម​ប្រមាញ់​ក៏​បាន​ឡើង​ជិះ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ព្យាយាម​បើក​គេចខ្លួន ទើប​មានការ​បុក​រះ​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន​៣​គ្រឿង និង​រថយន្ត​ដឹក​សិស្សសាលា​ឯកជន​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ចំណែក​អ្នកបើកបរ​រង​របួស​៣​នាក់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ទោះបី​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​តាម​ផ្លូវ ជនសង្ស័យ​ក៏​បាន​ព្យាយាម​បើក​រថយន្ត​គេចខ្លួន រហូត​មក​ដល់​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។ បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ក៏​ត្រូវ​បាន​នគរបាល​នាំ​ទៅ​ឆែកឆេរ​លំនៅ​ឋាន​ផង​ដែរ ។

ជនសង្ស័យ​ជា​ចោរឆក់​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ ហើយ​ចេញពី​គុក​មក​វិញ​មិន​រាងចាល បាន​បន្ត​ធ្វើ​ចោរឆក់​យ៉ាង​សកម្ម​ទៀត ។ ជនសង្ស័យ​និង​រថយន្ត​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ