ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​សំណព្វ​ធ្វើ​ឱ្យ​តា​យាយ​រំភើប និង​មាន​មោទនភាព ក្រោយ​ធ្វើ​រឿង​១​បាន​សម្រេច

5 ឆ្នាំ មុន

ទី​ភា្ន​ក់​ងារ​ «China Xinhua News» ផ្សាយ​ថា​នៅ​ពេល​កូនចៅ​ប្រឡង​ជាប់​មហាវិទ្យាល័យ គឺជា​មោទនភាព​មួយ​របស់​ក្រុម​គ្រួសារ​ជនជាតិ​ចិន ។ ជាក់​ស្ដេ​ង​សម្រាប់​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៨៨​ឆ្នាំ និង​លោកតា​អាយុ​៩០​ឆ្នាំ អ្នកស្រុក​នៅ​ខេត្ត​សា​តុង…

ទី​ភា្ន​ក់​ងារ​ «China Xinhua News» ផ្សាយ​ថា​នៅ​ពេល​កូនចៅ​ប្រឡង​ជាប់​មហាវិទ្យាល័យ គឺជា​មោទនភាព​មួយ​របស់​ក្រុម​គ្រួសារ​ជនជាតិ​ចិន ។

ជាក់​ស្ដេ​ង​សម្រាប់​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៨៨​ឆ្នាំ និង​លោកតា​អាយុ​៩០​ឆ្នាំ អ្នកស្រុក​នៅ​ខេត្ត​សា​តុង បាន​ចំណាយពេល​ជិៈ​រថយន្ត​ចំនួន​៤​ម៉ោង ដើម្បី​នាំ​ចៅ​ទៅ​មហាវិទ្យាល័យ​មួយ​នៅ​ក្រុង​ហ៊ើយ​វ៉ាង ខេត្ត​សាន​តុង ក្នុង​ពេល​បើក​បវេសន​កាល​ថ្មី ។

លោកយាយ​ទោះបីជា​ក្នុង​ដៃ​មាន​កាន់​ឈើច្រត់ ប៉ុន្តែ​បាន​រំលេច​ដោយ​ស្នាមញញឹម​ប្រកបដោយ​សេចក្ដីសុខ និង​មាន​មោទនភាព​រួម​ទាំង​បាន​បង្ហាញ​ក្ដី​រំភើប​ដែល​ចៅ​ប្រឡង​ជាប់ ។

លោកយាយ​បាន​បញ្ជាក់​ថា​ ចង់​ឃើញ​មហាវិទ្យាល័យ ទើប​ធ្វើ​ឲ្យ​សប្បាយចិត្ត​ព្រោះ​ចៅ​ដែល​ខំ​ចិញ្ចឹម​តាំងពី​តូច​បាន​ប្រឡង​ជាប់ និង​មាន​ផ្ដល់​ប្រាក់​ដល់​ចៅ​ចំនួន​២.០០០​យាន់​សម្រាប់​ចាយវាយ ។

ចំណែក​ម្ដាយ​របស់​ក្មេង​ម្នាក់​នេះ​បាន​ថ្លែង​ថា​ ជាដំបូង​ខ្លួន​មាន​ក្ដី​បារម្ភ​ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​ខ្លួន​មាន​ក្ដី​រំភើប និង​សប្បាយចិត្ត​ដែល​ពួក​គាត់​អាច​ជូន​ដំណើរ​បាន ខ្លួន​ក៏​សម្រេចចិត្ត និង​ជា​ផ្នែក​មួយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ពួក​គាត់​មាន​សុខភាព​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ