ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរលួច​ចានស្រាក់​មាស​ដាំ​ពេជ្រ​ខ្សែ​រាជវង្ស តម្លៃ​វិញ​កប់​ពពក !

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​២​នាក់​នៅ​ក្រុង​អ៊ី​ដេ​រ៉ា​បាត Hyderabad ក្រោយ​ពី​បង្កហេតុ​លួច​ចានស្រាក់មាស​លំអ​ដោយ​គ្រាប់ពេជ្រ ពែងតែ​មាស ទ្រនាប់​ចាន និង​ស្លាបព្រា​មាន​តំលៃ​៧​លាន​ដុល្លារ ជា​សម្បត្តិ​របស់​ម្ចាស់​ស្រុក​អ៊ី​ដេ​រ៉ា​បាត កាលពី​ស​ប្ដា​ហ៍​មុន ។​…

តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​២​នាក់​នៅ​ក្រុង​អ៊ី​ដេ​រ៉ា​បាត Hyderabad ក្រោយ​ពី​បង្កហេតុ​លួច​ចានស្រាក់មាស​លំអ​ដោយ​គ្រាប់ពេជ្រ ពែងតែ​មាស ទ្រនាប់​ចាន និង​ស្លាបព្រា​មាន​តំលៃ​៧​លាន​ដុល្លារ ជា​សម្បត្តិ​របស់​ម្ចាស់​ស្រុក​អ៊ី​ដេ​រ៉ា​បាត កាលពី​ស​ប្ដា​ហ៍​មុន ។​

​ទ្រព្យសម្បត្តិ​ទាំងអស់​សុទ្ធ​សឹង​ជា​របស់របរ​ប្រើប្រាស់​ផ្ទាល់​របស់​ព្រះ​អង្គ Mir Osman Ali Khan ឬ​អ្នកដឹកនាំ​អង្គ​ចុង​ក្រោយ​ក្នុង​ទីក្រុង Nizam of Hyderabad ។​

​ប៉ូលិស​បង្ហើប​ឲ្យ​ដឹង​ថា បុរស​ទាំង​២​បាន​សារភាព​ថា ក្រោយ​ពី​បង្កហេតុ​ក៏​គេចខ្លួន​ទៅ​ក្រុង​មុម​បៃ នៅ​ភាគ​ខាងលិច​ប្រទេស ដើម្បី​យក​វត្ថុ​ដ៏​មាន​តំលៃ​ទៅ​លក់​នៅ​ទីនោះ ដោយ​ដេក​នៅ​សណ្ឋាគារ​ផ្កាយ​៥ និង​យក​ចានស្រាក់មាស​ប្រើ​ជំនួស​ចាន​បាយ ។​

​ពួក​គេ​រក​អ្នកទិញ​មិន​បាន​ទើប​ត្រឡប់​មក​ក្រុង​អ៊ី​ដេ​រ៉ា​បាត​វិញ និង​ត្រូវ​ចាប់ខ្លួន រីឯ​វត្ថុ​តាង​ត្រូវ​អាជ្ញាធរ​យក​ប្រគល់​ដល់​សារមន្ទីរ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ