ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​ភ្នំ​នាគ​ខៀវ​មាន​បារមី

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩ ចម្ងាយ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ទៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គេ​អាច​សម្លឹង​ទៅ​ខាងស្តាំ​ដៃ​គេ​នឹង​ឃើញ​ភ្នំ​មួយ​ដ៏​ខ្ពស់​នោះ​ជាទី​កន្លែង​មួយ​ដែល​ប្រជាពលរដ្ឋ​តែង​មាន​ជំនឿ​ថា មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​រហូត​ទល់​បច្ចុប្បន្ន ។…

ខេត្តស្ទឹងត្រែង ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩ ចម្ងាយ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ទៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គេ​អាច​សម្លឹង​ទៅ​ខាងស្តាំ​ដៃ​គេ​នឹង​ឃើញ​ភ្នំ​មួយ​ដ៏​ខ្ពស់​នោះ​ជាទី​កន្លែង​មួយ​ដែល​ប្រជាពលរដ្ឋ​តែង​មាន​ជំនឿ​ថា មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ​រហូត​ទល់​បច្ចុប្បន្ន ។

ស្ត្រី​ម្នាក់​ឈ្មោះ សំ ផ​ន ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​បាន​និយាយ​ថា ភ្នំ​ថ្ម​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​សម្បត្តិ​ធម្មជាតិ​នៅ​សល់​ពី​ជំនាន់​ដើម​មក មាន​អាយុកាល​មិន​អាច​ប៉ាន់ស្មាន​បាន​ឡើយ ។ ស្ត្រី​ដដែល​នេះ​បន្ត​ថា វត្ថុ​សំខាន់​ៗ​នៅ​លើ​កំពូលភ្នំ និង​នៅ​ចង្កេះភ្នំ​នេះ​មាន​ល្អាង​ថ្ម​ធំ​ៗ​ជ្រៅ​ជា​ច្រើន​កន្លែង ទិដ្ឋភាព​នៅ​ក្នុង​នោះ​មើលទៅ​ហាក់ដូច​មាន​មនុស្ស​សម័យ​ដើម​រៀបចំ​ទុកដាក់​ដូច​កន្លែង​ស្នាក់​នៅ​ក្នុង​រូងភ្នំ ព្រមទាំង​មានទឹក​ជ្រាប​ស្រក់​ចេញពី​ថ្ម​ធ្លាក់ មក​ជា​ដំណក់​ទឹកថ្លា​យ៉ង់​នៅ​ក្នុង​ល្អាង​ភ្នំ​នេះ​ផង​ដែរ ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ភោគ សក្តិ រស់នៅ​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​លើក​ឡើង​ដែរ​ថា ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង​តែង​នាំ​គ្នា​មក​សុំ​ទឹក​ដែល​ស្រក​ពីលើ​កំពូលភ្នំ​នេះ យក​ទៅ​លុបលាង​មុខ​ប្រោះព្រំ​ផ្ទះសម្បែង​ដោយ​ពោល​ថា ទឹក​នេះ​ជា​ទឹកមន្ត​របស់​អ្នក​ស​ច្ចាំ​ង​មាន​បារមី​ខ្លាំងពូកែ អាច​ជួយ​មនុស្ស​រំដោះគ្រោះ​ឧបទ្រពចង្រៃ​បាន ។ ស្ត្រី​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ទទួល​បាន​សេចក្តីសុខ​ចម្រើន​ពិតមែន​ហើយ ក៏​និយម​ធ្វើ​តាម​គ្នីគ្នា ត​ៗ​រហូត​មក ។

លោក លី​ម សៀង​លី មេ​ភូមិ​កំពង់​ស្រឡៅ​បាន​បញ្ជាក់​ថា នៅ​តំបន់​នេះ​អាជ្ញាធរ​ព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋ តែងតែ​និយម​មក​ធ្វើបុណ្យ​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​បងប្អូន​ជនជាតិ​ដើម​ភាគតិច កួយ ដែល​គាត់​មាន​ជំនឿ​ថា ជា​កន្លែង​មនុស្ស​ជំនាន់​ដើម​រស់នៅ ព្រោះ​អ្វី​ៗ​នៅ​ក្នុង​ល្អាង​ថ្ម​មាន​ស្លាកស្នាម បញ្ជាក់​ពី​ភាព​ស័ក្ដិសិទ្ធិ ហើយ​បច្ចុប្បន្ន​បាន​រលាយ​ទៅ​ជា​ថ្ម​ដូច​ជា រូប​ដំរី​កណ្តឹង​សាម​ព័ន្ធ ដំរី ស​ភ្លុក​ខៀវ ជាដើម ក្នុង​ជំនឿ តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រតិបត្តិ ។

លោក​អះអាង​ថា តំបន់​នេះ​បច្ចុប្បន្ន​អាជ្ញាធរ​រួម​នឹង​ព្រះរ​ព្រះសង្ឃ ពុទ្ធបរិស័ទ​បាន​ឯកភាព​គ្នា​រៀបចំ​បង្កើត​ជា​កន្លែង​មជ្ឈមណ្ឌល​វិបស្សនាធុរៈ សម្រាប់​រក្សា​ទុក​ក្នុង​ផ្នែក​ព្រះពុទ្ធ​សាសនា និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ធម្មជាតិ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​បានឃើញ​បាន​ស្គាល់ និង​រួម​គ្នា​ថែរក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ