ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិនេះកើតជាមនុស្ស​គហើយ…តែ​មិនប្រឹងសន្សំអំពើល្អទេ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ជា​មនុស្ស​គ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ កាលពី​ជិត​មួយ​ឆ្នាំ​មុន ហើយ​គេច​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ ត្រូវ​នគរបាលស្រុក​អូរ​រាំង​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា នៅ​​ក្នុង​ព្រៃ…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ជា​មនុស្ស​គ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​ កាលពី​ជិត​មួយ​ឆ្នាំ​មុន ហើយ​គេច​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ ត្រូវ​នគរបាលស្រុក​អូរ​រាំង​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា នៅ​​ក្នុង​ព្រៃ ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះឈ្មោះ ព្យុ​ល តុលា ហៅ អា​.​គ ត្រូវ​បាន​ឃាត់ខ្លួន​តាម​អំណាច​ដីកា​របស់​តុលាការ​លេខ​១១/១៨ ចុះ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​បទ​ប្លន់ ។ ជន​នេះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ហើយ ក៏​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​លាក់ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ ទោះជា​សមត្ថកិច្ច​ខិតខំ​រុករក​យ៉ាងណា​ក៏​មិន​អាច​ចាប់ខ្លួន​បាន ព្រោះ​ជនសង្ស័យ​បាន​សម្ងំ​នៅ​ក្នុង​ព្រៃ​ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ តែ​ក៏​នៅ​តែ​តាម​ឃ្លាំមើល​រហូត​អាច​ឃាត់ខ្លួន​បាន​នៅ​ពេល​នេះ ។

សូម​រំឭក​ថា កាលពី​វេលា​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​ប្លន់​ស្ត្រី​អាជីវ ករ​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។ ចោរ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយ​ដើម និង​កាំបិត បាន​ចូល​ទៅ​ប្លន់​ក្នុងផ្ទះ កាប់​ម្ចាស់ផ្ទះ​ឱ្យ​របួស​ជា​ច្រើន​កាំបិត យក​បាន​ប្រាក់​៣០០​ដុល្លារ​និង​៣៥០. ០០០​រៀល ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ពេល​ប្រវាយប្រតប់​គ្នា ជន​រង​គ្រោះ​ដណ្តើម​បាន​កាំភ្លើង​អាកា​១​ដើម តែ​គ្មាន​គ្រាប់​ទេ ៕

អត្ថបទសរសេរ ដោយ