ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់មាន​ទៅ​តិច​ណា​! ដល់​ទៅ​៦​គ្រឿង​ដែល​បាន​បង្កប់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​បង្កប់​ឈើ​កែ​ច្នៃ គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា​ចាប់​ឃាត់ ខណៈ​ធ្វើ​សកម្មភាព​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ផ្អេ​រ…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​បង្កប់​ឈើ​កែ​ច្នៃ គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៣​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​កែវ​សីមា​ចាប់​ឃាត់ ខណៈ​ធ្វើ​សកម្មភាព​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​បាន​ចុះ​ធ្វើ​ត្រួតពិនិត្យ តាម​ដងផ្លូវ​ជាតិ​៧៦ បាន​ប្រទះ​ឃើញ​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​០៣​គ្រឿង ដឹកឈើ​គ្រឿង​ទ្វារ និង​ក្តារជញ្ជាំង​កែ​ច្នៃ ។ ប្រភព​បន្ត​ថា រថយន្ត​ទី​១- ពាក់​ស្លាក​លេខ​ភ្នំពេញ​២AD – ៤៨០២ ពណ៌​សំបក​ឪឡឹក ដែល​ម្ចាស់​ឈ្មោះ គ្រូ​ម៉ៅ ជា​ថៅកែ​សិប្បកម្ម​កែ​ច្នៃ​ឈើ​អត់​ច្បាប់ នៅ​ភូមិ​ពូ​ជ្រៃ ។ រថយន្ត​ទី​២ – ពាក់​ស្លាក​លេខ​ភ្នំពេញ ២W – ៦៦២០ ពណ៌​ស ដែល​ម្ចាស់​មានឈ្មោះ ភាន់ ជា បងប្រុស​បង្កើត​របស់​គ្រូ​ម៉ៅ​ផង​ដែរ​នឹង​ជា​ថៅកែ​សិប្បកម្ម​អនាធិបតេយ្យ នៅ​ចំណុច​ភូមិ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។ ចំណែក​រថយន្ត​ទី​៣ – ពាក់​ស្លាក​លេខ​ភ្នំពេញ​២A – ៧៥២០ ពណ៌​សំបក​ឪឡឹក​ពុំ​ស្គាល់​ម្ចាស់​ទេ ។

បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បាន​យក​រថយន្ត​នឹង​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​គេ​សង្កេត​ឃើញ​នៅ​ចំណុច​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កើត​មាន​រោង​សិប្បកម្ម គ្មាន​ច្បាប់​បែប​អនាធិបតេយ្យ​យ៉ាង​គ​គ្រឹ​ង​គគ្រេង​មិន​តិច​ជាង​៤០​កន្លែង​នោះ​ទេ ហើយ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ដែល​ឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ