ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​រអ៊ូរទាំ​ផ្លូវ​ទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ខណៈ​ភ្ជុំបិណ្ឌ​ជិត​ដល់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ តំបន់​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​មាន​ចំងាយ​ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ តំបន់​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​មាន​ចំងាយ​ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ប៉ៃលិន ជា​រៀង​រាល់​ឆ្នាំ តំបន់​ទេសចរណ៍​មួយ​នេះ​ជា​កន្លែង​រមណីយដ្ឋាន​ដ៏​ទាក់ទាញ ហើយ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត ។

ប៉ុន្តែ​បច្ចុប្បន្ន​ភ្ញៀវ​ទេសរ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​រអ៊ូរទាំ ខណៈ​ពេល​បើកបរ​ម៉ូតូ និង​រថយន្ត​ទៅ​លេង​ទីនោះ ដោយសារ​តែ​ផ្លូវ​មានការ​ខូចខាត​ក្លាយទៅជា​ជង្ហុក​តូច​ធំ ហើយ មានទឹក​ដក់​ជាដើម ។


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ផ្លូវ​ទេសចរ​ឆ្ពោះទៅ​រមណីយដ្ឋាន​ទឹក ធ្លាក់​ភ្នំ​ខៀវ​អត់​ឃើញ​មាន​ខាង​ម្ចាស់​រមណីយដ្ឋាន ឬ​អាជ្ញាធរ​ជួសជុល​នៅឡើយ​ទេ​កំពុង​ទទួល​រង​ការ​ខូចខាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ដែល​មាន​រថយន្ត​ទំនើប​លំបាក​ក្នុង​ការ​ចូល​ទៅ​លេង​កម្សាន្ត​យ៉ាង​ខ្លាំង ។ ប្រភព​បន្ត​ទៀត​ថា រដូវ​ភ្ជុំបិណ្ឌ​កាន់តែ​កៀក​មក​ដល់​គេ​មិន​ទាន់​ឃើញ​មានការ​ជួសជុល​នៅឡើយ​ទេ ដូច្នេះ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រមណីយដ្ឋាន​ខាងលើ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ខ្លួនឯង ។

ភ្ញៀវ​ទេសចរណ៍​បាន​លើក​ឡើង​ថា បើសិនជា​ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​នៅ​តែ​លំបាក​ធ្វើ​ដំណើរ​បែប​នេះ​ពួក​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​មិន​សប្បាយចិត្ត​នោះ​ដែរ ដោយ​អាច​ប្រឈម​នឹង​ការ​ខូចខាត​យានយន្ត និង​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ជាយថាហេតុ​ក៏​មាន​ដែរ ។ ដូច្នេះ​បើ​ចង់ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​កម្សាន្ត​កន្លែង​ខាងលើ​ច្រើន គួរតែ​ម្ចាស់​រមណីយដ្ឋាន និង​ប្រធាន​មន្ទីរ​ទេសចរណ៍​រៀបចំ​ជួសជុល​ផ្លូវ​ឱ្យ​បាន​ស្អាត​បាទ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​បានឱ្យ​ដឹង​ថា ផ្លូវ​ទៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​មានការ​ខូចខាត​មែន ដោយសារ តែ​ខាង​ក្រុមហ៊ុន​ទឹក​ស្អាត​រៀបចំ​ធ្វើ​ប្រព័ន្ធ​ទឹក​នៅ​ខាងលើ ហើយ​ផ្លូវ​ដែល​កំពុង​តែ​ខូច​នេះ អភិបាលខេត្ត​ថ្មី​នឹង​រៀបចំ​ឱ្យ​ក្រុមហ៊ុន​ថ្មី​ធ្វើការ​ជួសជុល​ត្រា​សេ​ឡើង​វិញ ។ លោក​បន្ត​ទៀត​ថា ចំណែក​ក្រុមហ៊ុន​ចាស់​នឹង​និ​រាករ​ចោល ហើយ​ផ្លូវ​ទៅ​រមណីយដ្ឋាន​ខាងលើ​នឹង​រៀបចំ​សាងសង់​ឱ្យ​បាន​មុន​ពេល​អង្គរ​សង្ក្រាន្ត​នា​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ