ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទទួល​បានការ​ថតរូប ដើម្បី​ធ្វើ​ប័ណ្ណ​ក្រីក្រ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​ចំនួន​១១០​គ្រួសារ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​នាំ​គ្នា​ថតរូប…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​ចំនួន​១១០​គ្រួសារ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​នាំ​គ្នា​ថតរូប ដើម្បី​ធ្វើ​ប័ណ្ណ ក្រីក្រ​ពី​អាជ្ញាធរ ។

ក្នុង​នោះ​គ្រួសារ​ខ្លះ​មាន​សមាជិក​ចំនួន​២​នាក់ ខ្លះ​មាន​៣​នាក់ និង​ខ្លះ​ទៀត​ចំនួន​៥​នាក់​ក៏​បាន​ទទួល​ការ​ថតរូប​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយសារ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា ជួយ​ដោះស្រាយ​ពេល​មាន​បញ្ហា​ប្រឈម​ដែល​ខ្វះខាត​ដូច​ជា ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជាដើម​ទើប​អាជ្ញាធរ​ភូមិ​រៀបចំ​ចុះ​ឈ្មោះ និង​ថតរូប​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​ពួក​គាត់ ។ ប្រភព​បន្ត​ទៀត​ថា​ការ​ធ្វើ​ប័ណ្ណ​នេះ គឺ​សមាជិកគ្រួសារ​ទាំងអស់​អាច​ថតរូប​គ្រប់​ៗ​គ្នា​ពោល គឺ​ចាប់តាំងពី​ឪពុក​ម្តាយ និង​កូន​ៗ ហើយ​បើសិនជា​នរណា​ម្នាក់​អវត្តមាន​ជាប់រវល់​ទៅ​ធ្វើ​ការងារ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ គឺ​អាច​យកឈ្មោះ និង​រូបថត​មក​ជូន​មេ​ភូមិ ឬ​គណៈ​ក​ម្មា​ការ​សម្របសម្រួល​នោះ​ជា​ការ​ស្រេច​។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ី ថា អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​តំណង​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​នាំ​គ្នា​មក​ទទួល​ការ​ថតរូប​ធ្វើ​ប័ណ្ណ​ក្រីក្រ​បានឱ្យ​ដឹង​ថា ពួក​គាត់​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ពេល​នេះ​ខាង​អាជ្ញាធរ​រៀបចំ​ជួយ​ដល់​ពួក​គាត់ ជា​ពិសេស ពេល​មាន​បញ្ហា​សុខភាព​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​អត់​បង់​សេវា​នោះ​ទេ ហើយ​បើ​មានកម្ម​វិធី​សប្បុរសធម៌​ម្តង​ៗ​អាជ្ញាធរ​ក៏​នឹង​ចែក​អំណោយ​ជូន​ពួក​គាត់​ថែម​ទៀត​ផង​។

គាត់​បន្ត​ទៀត​ថា​កាលពីមុន​គាត់​មិន​ធ្លាប់​ទទួល​ធ្វើ​ប័ណ្ណ​ក្រីក្រ​ឡើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​គាត់​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នាំ​គ្នា​មក​ធ្វើ​ប័ណ្ណ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ខ្លួន​នៅ​ថ្ងៃ​ខ្វះខាត​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ