ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ខុន​ដូ​ដាក់​លក់​នៅ​ប្រទេស​ថៃ​កំពុង​តែ​កើនឡើង

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ខែកក្កដា និង​សីហា​ជា​ខែ​មមាញឹក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ទីក្រុង​បាងកក ដោយ​បាន​ដាក់​លក់​ខុន​ដូ​ថ្មី​ៗ​ប្រមាណ​១១.៦០០​យូ​នី​ត ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ​កើន​ដល់​៣៣.៣៩៥​យូ​នីត ។ ចំនួន​ដាក់​លក់​កាលពី​ពីរ​ខែ​កន្លង​មកនេះ​ច្រើន​ជាង​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៨​ដល់​ទៅ​៣៧% ហើយ​មាន​គម្រោង​ជា​ច្រើន​កំពុង​មាន​ផែនការ​ដាក់​លក់​ក្នុង​ខែ​នេះ​ផង​ដែរ​។ ជា​លទ្ធផល…

ទីក្រុង​បាងកក ៖ ខែកក្កដា និង​សីហា​ជា​ខែ​មមាញឹក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ទីក្រុង​បាងកក ដោយ​បាន​ដាក់​លក់​ខុន​ដូ​ថ្មី​ៗ​ប្រមាណ​១១.៦០០​យូ​នី​ត ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​ដែល​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​រយៈពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ​កើន​ដល់​៣៣.៣៩៥​យូ​នីត ។

ចំនួន​ដាក់​លក់​កាលពី​ពីរ​ខែ​កន្លង​មកនេះ​ច្រើន​ជាង​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៨​ដល់​ទៅ​៣៧% ហើយ​មាន​គម្រោង​ជា​ច្រើន​កំពុង​មាន​ផែនការ​ដាក់​លក់​ក្នុង​ខែ​នេះ​ផង​ដែរ​។ ជា​លទ្ធផល វិស័យ​ខុន​ដូ​អាច​នឹង​សម្រេច​គោលដៅ​ផ្គត់ផ្គង់​ខុន​ដូ​ថ្មី​ៗ​ប្រមាណ​៥៦.០០០​យូ​នី​ត​ក្នុងឆ្នាំនេះ ។

ភាព​ជោគជ័យ​នៅ​តែ​បន្ត​ពឹងផ្អែក​លើ​ស្ថានការណ៍​សេដ្ឋកិច្ច ប៉ុន្តែ​អំណាច​ទឹកប្រាក់ និង​ជំនឿ​ចិត្ត​របស់​អតិថិជន​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្តិច​ម្តង​ស្រប​ទៅ​តាម​ការ​លូត​លាស់​សេដ្ឋកិច្ច ។

ប្រមាណ​៧៦%​នៃ​ខុន​ដូ​ដែល​បាន​ដាក់​លក់​ក្នុង​រយៈពេល​៨​ខែ​មកនេះ​មាន​ទីតាំង​ស្រប​ទៅ​នឹង​ខ្សែ​រថភ្លើង​ក្រោម​ដី និង​រថភ្លើង​អាកាស​ដែល​សាងសង់​រួច ខណៈ​ដែល​មាន​២០%​នៃ​ស្ថិត​តាម​បណ្តា​យ​ខ្សែ​រថភ្លើង​ថ្មី​ៗ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ ។

ខុន​ដូ​ដែល​ស្ថិត​តាម​បណ្តា​យ​ខ្សែ​រថភ្លើង​ដែល​មាន​ស្រាប់​បន្ត​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​ថៃ និង​អតិថិជន​បរទេស​។ សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ អត្រា​លក់​នៃ​ខុន​ដូ​ក្នុង​ទីតាំង​នេះ​ស្មើ​ជា​មធ្យម​ប្រមាណ​៦៥%​ឯណោះ​ក្នុងឆ្នាំនេះ ។

អំណាច​ទឹកប្រាក់​របស់​ប្រជាជន​ថៃ​កាន់តែ​ល្អ​ប្រសើរ​ឡើង ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​នៅ​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ និង​សេដ្ឋកិច្ច​ក្រោម​រដ្ឋាភិបាល​ថ្មី ប្រសិនបើ​ប្រទេស​ថៃ​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ។

ប្រមាណ​៧០%​នៃ​ខុន​ដូ​ដែល​បាន​ដាក់​លក់​ក្នុងឆ្នាំនេះ​មាន​តម្លៃ​ក្រោម​៤.៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូ​នី​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ