ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរ រាជសីហ៍ បំបាក់​កីឡាករ​អ៊ី​រ៉​ង់ ទាំង​វេទនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​ប្រទេស​កម្ពុជា សរ រាជសីហ៍ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​មក​ពី​ប្រទេស​អ៊ី​រ៉​ង់ ដែល​ទទួល​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​ប្រទេស​កម្ពុជា សរ រាជសីហ៍ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​មក​ពី​ប្រទេស​អ៊ី​រ៉​ង់ ដែល​ទទួល​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ដោយ ក៏​លទ្ធផល​ដែល​ស្ដែង​ឡើង​ពេញ​រយៈពេល​៥​ទឹក​នោះ ក៏​វេទនា​ខ្លួន​ណាស់​ដែរ​។

ក្នុង​ទឹក​ទី​៣ គេ​ឃើញ​កីឡាករ​កម្ពុជា ត្រូវ​កីឡាករ​អ៊ី​រ៉​ង់ វាយ​ឱ្យ​ទ័ល​ទី​ម្ដង​ៗ មុន​នឹង​រក​ឃើញ​​ឱកាស​ឈ្នះ​នោះ​ផង​។ ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ក្ដៅ​ៗ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ ធ្វើ​ឱ្យ​ម្នាក់​ៗ​ដែល​ជា​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ដឹង​ថា កីឡាករ​អ៊ី​រ៉​ង់ គឺជា​សិស្ស​គុន​របស់​ប្រទេស​ថៃ​ល្អ​ម្នាក់ ហើយ​ទើបតែ​មានឱកាស​ឡើង​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​។

វត្តមាន​របស់​កីឡាករ Aboofazel នៅ​លើ​សង្វៀន​អន្តរជាតិ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ មិន​ដូច​វត្តមាន​របស់​កីឡាករ​បារាំង និង​សញ្ជាតិ​ផ្សេង​ដែល​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ហើយ​តស៊ូ​មិន​បាន​៥​ទឹក​នោះ​ទេ ក្រៅពី​គេ​អាច​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កម្ពុជា​មើលឃើញ​ថា គេ​មិន​បាន​បោះបង់​ការ​ប្រកួត ឬ​សន្លប់​មុន​ចប់​ទឹក​ទី​៥ គេ​ក៏​ប្រើ​សមត្ថភាព និង​កណ្ដាប់​ដៃ ព្រមទាំង​ជង្គង់​របស់​គេ​បាន​ល្អ​ធ្វើ​ឱ្យ​បង្គោល​ក្រហម សរ រាជសីហ៍ ពិបាក​ក្នុង​ការ​វាយលុក​ស្ទើរតែ​គ្រប់ទឹក​នោះ​ដែរ​។

ការ​ប្រកួត​របស់​គូ​នេះ ធ្វើ​ឱ្យ​ម្នាក់​ៗ​ស​ភ្នែក ដោយសារ​តែ​គេ​ស្មានថា កីឡាករ​កម្ពុជា នឹង​វាយ​ឱ្យ​បរទេស​សន្លប់​យ៉ាង​យូរ​ក្នុង​ទឹក​ទី​៣ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ជាក់ស្ដែង គឺ​កីឡាករ​កម្ពុជា​វាយ​សម្រុក និង​វាយ​ត្រូវ​លំបាក​សឹងតែ​គ្រប់ទឹក ទម្រាំ​តែ​អាច​ឈ្នះ​ប្រៀប ហើយ​នាំមុខ​ពិន្ទុ​លើ​កីឡាករ​អ៊ី​រង់​បាន​។ បើ​កុំ​តែ​ទឹក​ទី​៤ និង​ទី​៥ ចុង​ក្រោយ កីឡាករ សរ រាជសីហ៍ វាយ​ត្រូវ​បាន​ល្អ កុំ​អី​ប្រហែលជា​អាច​បាន​ត្រឹម​ស្មើគ្នា​ក៏​ថា​បាន ដោយសារ​តែ​កីឡាករ​អ៊ី​រ៉​ង់ ដែល​មក​ប្រកួត​លើក​នេះ មាន​សមត្ថ​ភាពល្អ​។

យ៉ាងណាមិញ កីឡាករ​អ៊ី​រ៉​ង់ ក៏​មើលទៅ​ញញើតញញើម ចំពោះ​កីឡាករ​កម្ពុជា ដែល​ជា​ម្ចាស់​ក្បាច់គុន​ដើម​នោះ​ដែរ ទើប​ក្នុង​ទឹក​ទី​៤ និង​ទី​៥ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា សម្រុក​​ខ្លាំង​គេ​រាង​បន្ធូរ​ដៃ ហើយ​ដូច​ជា​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​វាយ​ត្រូវ​បាន​ច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ