ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មិនដឹង​ខ្លាំង​ដល់​ថ្នាក់​ណា​ទេ ឡើង​ផ្លោង​ចូល​ប្រឡាយ​បែប​នេះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នឹង​៣​នាក់​ទៀត​រង​របួសធ្ងន់​នឹង​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​បើកបរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នឹង​៣​នាក់​ទៀត​រង​របួសធ្ងន់​នឹង​ស្រាល ខណៈ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​បើកបរ​បញ្ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម ជា​ផ្លូវ​ប្រឡាយ​ទំនប់​ចិន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ រ៉ៃ​ម រិ​ទ្ធ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​យោធា អង្គភាព​សឹក​រង​ខេត្តឧត្តរមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប ១x-៣៨.៧៣.​ផ្លោង​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្លាប់​បាត់បង់​ជីវិត​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ទ្រី​ម​ស៊េរី​០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​បាត់ដំបង ១N-៨០.៥០ បើកបរ​ដោយ​ឈ្មោះ ម៉ៅ សាយ ភេទ​ស្រី អាយុ​២០​ឆ្នាំ រង​របួសធ្ងន់ នឹង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួសស្រាល ដែល​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ម៉ូតូ​ដែល​បង្ក​សេរី​០១៣ ខណៈ​ស្ថានភាព​ផ្លូវ​កោង ហើយ​មាន​ប្រឡាយ​ស្ថិត​នៅ​អម​ផ្លូវ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ផ្លោង​ចូល​ប្រឡាយ ចំណែក​ស្ត្រី​រង​របួសធ្ងន់​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសា​ធ្វើបុណ្យ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក្ខ​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ