ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​សង្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ជិត​១​ឆ្នាំហើយ ស្មានតែ​គេភ្លេច

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មនុស្ស​.​គ​ក្នុង​ករណី​ប្លន់​កាលពី​ជិត​មួយ​ឆ្នាំ​មុន ដែល​គេច​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​នោះ ត្រូវ​នគរបាល​ស្រុក​អូរ​រាំង​ឃាត់ខ្លួន​បាន​ហើយ​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មនុស្ស​.​គ​ក្នុង​ករណី​ប្លន់​កាលពី​ជិត​មួយ​ឆ្នាំ​មុន ដែល​គេច​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​នោះ ត្រូវ​នគរបាល​ស្រុក​អូរ​រាំង​ឃាត់ខ្លួន​បាន​ហើយ​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ខេត្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ព្យុ​ល តុលា ហៅ អា​.​គ ត្រូវ​បាន​ឃាត់ខ្លួន​ក្រោម​អំណាច​ដីកា​របស់​តុលាការ​លេខ ១១/១៨ ចុះ​ថ្ងៃ​ទី​០៥ កុម្ភៈ ២០១៨ ពី​បទ​៖ ប្លន់​។

លោក​បន្ត​ថា ជន​នេះ​ក្រោយ​ធ្វើ​សកម្ម​ភាព​ប្លន់​អ្នក​ភូមិ ក៏​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ដែន​ជម្រក​​ការពារ​សត្វព្រៃ​លាក់ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ ទោះជា​សមត្ថកិច្ច​ខិតខំ​រុករក​យ៉ាងណា​ក៏​មិន​អាច​ចាប់ខ្លួន​បាន​ដែរ ព្រោះ​ជនសង្ស័យ​ស​ង្ងំ​ក្នុង​ព្រៃឈើ​ភូមិសាស្ត្រ​ស្មុគស្មាញ តែ​កម្លាំង​នៅ​តែ​តាម​ឃ្លាំមើល​រហូត​អាច​ឃាត់ខ្លួន​បាន​នៅ​ពេល​ថ្មី​ៗ​នេះ​តែ​ម្តង​។

សូម​រំលឹក​ថា កាលពី​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៧ មាន​ករណី​ប្លន់​ស្ត្រី​អាជីវករ​នៅ​ក្រុម​ពូ​ឡា ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដែល​ប្រដាប់​ដោយ​​​កាំភ្លើង​អាកា​មួយ​ដើម និង​កាំបិត​ចូល​ទៅ​ប្លន់​ក្នុងផ្ទះ​កាប់​ជា​ច្រើន​កាំបិត ហើយ​យក​ប្រាក់​អស់​មួយ​ចំនួន ដូច​ជា លុយ​ដុល្លារ​៣០០​ដុល្លារ និង​លុយ​រៀល​៣៥០ ០០០​រៀល ។ ហើយ​នៅ​ពេល​ប្រវាយប្រតប់​គ្នា ជន​រង​គ្រោះ​ដណ្តើម​បាន​អាវុធ AK47 ០១​ដើម គ្មាន​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ