ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​តាម​តំបន់​ព្រំដែន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​តាម​តំបន់​ព្រំដែន​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៨ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី (​កម្ពុជា​) ជាមួយ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ប៊ិ​ញ​ភឿ​ក​(​រៀត​ណា​ម​)​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣…

ខេត្តមណ្ឌលគិរី ៖ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​តាម​តំបន់​ព្រំដែន​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៨ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី (​កម្ពុជា​) ជាមួយ​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ប៊ិ​ញ​ភឿ​ក​(​រៀត​ណា​ម​)​។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ប៊ិ​ញ​ភឿ​ក​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ភាគី​ទាំង​ពីរ​បាន​ឯកភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​បញ្ហា​ដែល​នៅ​សេសសល់​មួយ​ចំនួន​នៃ​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រវាង​ភាគី​ទាំង​ពីរ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​។

ក្នុង​គោលបំណង​បង្កើន​ចំណង​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​ល្អ​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​តំបន់​ព្រំដែន​រវាង​ខេត្ត​ទាំង​ពីរ​(​មណ្ឌលគិរី​-​ប៊ិ​ញ​ភឿ​ក​) ភាគី​ទាំង​ពីរ​បាន​ឯកភាព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ កំណត់ហេតុ​ធ្វើការ រវាង​គណៈប្រតិភូ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​កំណត់ហេតុ​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​។

លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​សំណូមពរ​ដល់​ខាង​ភាគី​វៀតណាម បន្ត​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព​ដ៏​ជិត​ស្និទ្ធ រវាង​ប៉ុស្តិ៍​ច្រក​ទ្វារ​ទ្វេភាគី​កម្ពុជា និង​ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ប៊ិ​ញ​ភឿ​ក វៀតណាម ដែល​នៅ​ទល់មុខ​គ្នា បង្ក​លក្ខណៈ​ងាយស្រួល​ទៅ​វិញ​ទៅ​មករ​វាង​អាជ្ញាធរ​មូលដ្ឋាន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ​នៃ​ប្រទេស ទាំង​ពីរ​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន ដើម្បី​បំពេញបេសកកម្ម​ផ្លាស់​ប្តូរ​ទំនិញ សួរសុខទុក្ខ​ញាតិសណ្តាន ទេសចរណ៍ ព្យាបាល​ជំងឺ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ