ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឹ​ម ចិ​ត្រា និង​ឌុ​ម កែវ​ដា មួយ​ណា​សម្រេច​គោលដៅ​ស្អែកនេះ​?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៥ កញ្ញា ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​បាន​​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​ដែល​ជាស​មាស​ភាព​ឡើង​ប្រកួត​នៅ​ពេល​​នោះ​អាច​ទៅ​រួច​ដែរ​ឬ​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀនទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​១៥ កញ្ញា ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​បាន​​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​ហើយ ។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​ដែល​ជាស​មាស​ភាព​ឡើង​ប្រកួត​នៅ​ពេល​​នោះ​អាច​ទៅ​រួច​ដែរ​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នៅ​ពេល​នេះ​ហាក់​មាន​សមត្ថ​ភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

គូ​ដណ្ដើម​ប្រាក់​លាន​នៅ​ថ្ងៃ​នោះ​តម្រូវ​ទៅ​លើ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phitsingha​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ជឹ​ម​ចិ​ត្រា និយាយ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​រូបគេ​មានឱកាស​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ ដែល​មិន​ធ្លាប់​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់ ។ ទោះបី​យ៉ាងណា រូបគេ​នឹង​ខិតខំ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ធ្វើ​យ៉ាងណា​ដណ្ដើម​ជ័យជម្នះ​ឱ្យ​បាន​ដោយ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ឡើយ ។

មួយគូ​ទៀត​កីឡាករ​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phit Noy​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ ឌុ​ម កែវ​ដា មិន​ខុស​ពី​ជឹ​ម ចិ​ត្រា​ប៉ុន្មាន​​ដែរ ទោះបី​រូបគេ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​ពី​មុន​មក​ក្ដី ប៉ុន្តែ​ដោយសារ​តែ​បាត់​មុខ​ពីលើ​សង្វៀន​យូរ​ទើប​គេ​មិនដឹង​ថា អាច​យកឈ្នះ​កីឡា​ករ​ជើង​ខ្លាំង​ថៃ​បាន​ឬ​អត់ ។

តាម​ដឹង កីឡាករ​ថៃ​ម្នាក់​នេះ​ពិតជា​មិន​អន់​ឡើយ គេ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​រាប់​ភ្លេច និង​ប៉ះ​សុទ្ធតែ​ជើង​ខ្លាំង​ទៀត​ផង ។ ដូច្នេះ បើ​ចង់​ដឹង​ថា នរណា​ខ្លាំង​ជាង​នរណា​នោះ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ប្រាក់​លាន​របស់​ក្រុម​ហ៊ុន​ខា​រ៉ា​បាវ លើក​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ។ តាម​ធម្មតា ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​បែប​នេះ គឺ​មាន​តែ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ប៉ុណ្ណោះ​មិន​មាន​ស្មើ​ឡើយ ហើយ​ប្រាក់​លាន​បាន​ទៅ​លើ​អ្នក​ឈ្នះ​ផ្ដាច់មុខ ។

សម្រាប់​ការ​ប្រកួត​លើក​នេះ​មានការ​ខុស​ប្លែក​ត្រង់​ថា មាន​ឈ្នះ មាន​ចាញ់ និង​មាន​ស្មើ ។ ដូច្នេះ បើ​គូ​ណាមួយ​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ស្មើ ប្រាក់​រង្វាន់​ត្រូវ​ចែក​គ្នា​ម្នាក់​ពាក់កណ្ដាល ពោល​គឺ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​១​លាន​រៀល បើ​ស្មើគ្នា​វិញ​ទទួល​បាន​៥០​ម៉ឺន​រៀល​ម្នាក់​បន្ថែម​ពីលើ​ប្រាក់​តម្លៃ​ខ្លួន​។

ក្រៅពី​គូ​ដណ្ដើម​ប្រាក់​លាន​នេះ​ទៅ​នៅ​មាន​គូ​មិត្តភាព​ចំនួន​៣​គូ​ទៀត ។ កីឡាករ ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ មាឃ វណ្ណ​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​។

កីឡាករ សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សុខ សុវណ្ណ​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ រឿង សា​រិ​ទ្ធ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ណ​ង​សៅ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ