ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្អាក​ទីតាំងពេទ្យធ្មេញ​យីហោ​«​គី​ម ឆាយ​» ខាងមន្ទីរសុខាភិបាល​ខេត្តថា…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មានការ​ផ្អាក​កន្លែង​ពេទ្យធ្មេញ​យីហោ «​គី​ម ឆាយ​» ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់ ពី​អ្នកជំងឺ​ ដែល​ធ្វើ​ឱ្យ​ខូច​ធ្មេញ​គាត់​កន្លង​មក លោក អាង…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មានការ​ផ្អាក​កន្លែង​ពេទ្យធ្មេញ​យីហោ «​គី​ម ឆាយ​» ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់ ពី​អ្នកជំងឺ​ ដែល​ធ្វើ​ឱ្យ​ខូច​ធ្មេញ​គាត់​កន្លង​មក លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​អះ​អាង​នឹង​សន្យា​ថា «ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​កន្លែង​​បន្ទប់​ពិគ្រោះ​យោបល់ និង​ព្យាបាល​គ្រប់កន្លែង
ពិសេស​ គឺ​ផ្នែក​សេវាកម្ម​មាត់​ធ្មេញ ដែល​គ្រូពេទ្យ​មួយ​ចំនួន​បាន​បើក​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​កន្លង​មក​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ធ្វើ​ឱ្យ​មាន​ហា​និភ័យ​ខ្ពស់ ​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ប្រជាពលរដ្ឋ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា កន្លែង​ដែល​គាត់​ផ្អាក​បណ្តោះអាសន្ន​ខាងលើ​នោះ ដោយសារ​គេ​មិនទាន់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ លុះ​មាន​សញ្ញាបត្រ​សុំ​អាជ្ញាប័ណ្ណ ទើប​លោក​ឱ្យ​ដំណើរការ​ឡើង​វិញ ហើយ​លោ ក​ក៏​សូម​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់ មុន​នឹង​បើក​កន្លែង​បន្ទប់​ពិគ្រោះ​យោបល់ និង​ថែទាំ​សុខភាព ព្រម​ទាំ ង​ពេទ្យធ្មេញ​ទាំងអស់ ត្រូវ​តែ​មានច្បាប់​ត្រឹមត្រូវ ទើប​អាច​បើក​បាន បើ​មិន​ដូច្នេះ​ទេ​ខាង​លោក​នឹង​ចាត់​វិធាន ការ​តាម​ផ្លូវច្បាប់ ។

ចំណែក​លោក គី​ម ឆាយ ជា​ពេទ្យធ្មេញ​បានឱ្យ​ដឹង​ថា កន្លែង​របស់​លោក​បាន​បើក​អស់​រយ​:​ពេល​៣​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មានការ​សម្រប​ស ម្រួ​ល​ពី​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត ហើយ​ការ​ដែល​លោក​ព្យាបាល​មាត់​ធ្មេញ​របស់​អ្នកជម្ងឺ​ក៏​ធម្មតា​ដែរ មិន​ដែល​មាន​បញ្ហា​ប្រឈម ឬ​អ្នកជម្ងឺ​មក​តវ៉ា​នៅ​នឹង​កន្លែង​ព្យាបាល​នោះ​ដែរ​។ ទើបតែ​មួយ​រយ​:​ក្រោយ​នេះ ស្រាប់តែ​មាន​បុរស​ម្នាក់ ឈ្មោះ លី ជុង​ចំណាន រស់នៅ​ក្នុងភូមិ​សង្កាត់​ជាមួយ​គ្នា បាន​អះអាង​ថា មាន​បញ្ហា​ធ្មេញ​ដោយសារ​ខាង​លោក​ធ្វើ​ឱ្យ​ខូច​ធ្មេញ​របស់​គាត់ ។ លោក​បន្ត​ទៀត​ថា នេះ​ជា​រឿង​ទំនាស់​រវាង​បុគ្គល​និង បុគ្គល​សុទ្ធសាធ ។

បើ​តាម​លោក លី ជុង​ចំណាន បានឱ្យ​ដឹង​ថា រឿង​បញ្ហា​ដក​ដាក់​ធ្មេញ មិន​ពាក់ព័ន្ធ​នឹង​រឿង​បុគ្គល​ទេ ព្រោះ​គ្រូពេទ្យ​ខាងលើ ធ្វើ​ឱ្យ​ធ្មេញ​របស់​គាត់​ខូច​នឹង​ដំបៅ​រហូត​មក​ដល់​ពេល​នេះ​មែន ហើយ​លោក​សូម​បដិសេធ​ដែល​គ្រូពេទ្យ​ចោទប្រកាន់​គាត់​ថា ជា​អ្នក​បោកប្រាស់​គេ​នោះ ក៏​មិន​ពិត​ដែរ ព្រោះ​គាត់​មានមុខ​របរ​និង​ការងារ​ត្រឹមត្រូវ មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អ្វី​ឡើយ មាន​តែ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ក្រីក្រ និង​ជួយ​ដល់​សា លា​រៀន​មួយ​កន្លែង​នៅ​ជិត​ផ្ទះ​របស់​គាត់​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ