ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​នគរបាល​ការពារ​ព្រំដែន​គោក​ម្នាក់​វាយ​ទាត់​ធាក់​និង​គំរាម​បា.ញ់

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មន្ដ្រី​នគរបាល​ការពារ​ព្រំដែន​គោក​ម្នាក់ ទទួល​រង​ការ​ចោទប្រកាន់​ពី​ស្ដ្រី​ចំណាស់​ម្នាក់​ថា បាន​វាយ​ទាត់ធាក់ និង​ដក​កាំភ្លើងខ្លី​គំរាម​រក​បា.ញ់​គាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា កន្លង​មក នៅចំណុច​អូរ​ព្រំដែន ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ប៉ោយ​ប៉ែ​ត ។ មន្ដ្រី​នគរបាល​ការពារ​ព្រំដែន​គោក​ដែល រង​ការ​ចោទប្រកាន់​នេះ ឈ្មោះ​“​ស៊ឺ​” នៅសេនា​តូច​លេខ​៨៩១ ឈរជើង​នៅ​ក្រុងប៉ោយ​ប៉ែ​ត ឯ​ស្ដ្រី​ចំណាស់​ដែល​អះអាង​ថា ជាភាគី

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មន្ដ្រី​នគរបាល​ការពារ​ព្រំដែន​គោក​ម្នាក់ ទទួល​រង​ការ​ចោទប្រកាន់​ពី​ស្ដ្រី​ចំណាស់​ម្នាក់​ថា បាន​វាយ​ទាត់ធាក់ និង​ដក​កាំភ្លើងខ្លី​គំរាម​រក​បាញ់​គាត់ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា កន្លង​មក នៅចំណុច​អូរ​ព្រំដែន ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ប៉ោយ​ប៉ែ​ត ។ មន្ដ្រី​នគរបាល​ការពារ​ព្រំដែន​គោក​ដែល រង​ការ​ចោទប្រកាន់​នេះ ឈ្មោះ​“​ស៊ឺ​” នៅសេនា​តូច​លេខ​៨៩១ ឈរជើង​នៅ​ក្រុងប៉ោយ​ប៉ែ​ត ឯ​ស្ដ្រី​ចំណាស់​ដែល​អះអាង​ថា ជាភាគី​រង​គ្រោះ​ហើយ​ចោទប្រកាន់​ឈ្មោះ​ស៊ឺ ថាបាន​វាយ​ធ្វើបាប​ឈ្មោះ​ឡេ​ង នូវ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​ម៉ែ​ទ្រ​លេខ​៤ ។ ស្ដ្រីចំណាស់​ខាងលើ​បាន​ធ្វើកា​រៀបរាប់​ប្រាប់ សកម្មជន​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ខេត្ដ​ថា ប៉ូលិស​ឈ្មោះ​ស៊ឺ បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី ឆ្នាំ​២០១០​មួយ​គ្រឿង​ចូល​កន្លែង​ល្បែង អាប៉ោង ឯ​រូប​គាត់​កំពុង​អង្គុយ​ចាក់​អាប៉ោង​ ។ ហើយ​ឈ្មោះ​ស៊ឺ បាន​សួរ​រកប្រពន្ធ​គាត់​ក្រែង មក​លេងល្បែង​ ។

តាម​ស្ដ្រី​ចំណាស់​រូប​នេះ​និយាយ​ថា ខណៈនោះ​គាត់​ឆ្លើយ​ទៅ​វិញ​ថា អត់​ឃើញ​ទេ ភ្លាមនោះ​ឈ្មោះ​ស៊ឺ ចុះ​ពីលើ​ម៉ូតូ​មក​ក្របួច​សក់គាត់​ច្រាន រួច​ទាត់​គាត់​ចំនួន​២​ជើង ដែលមួយ​ជើង​ទាត់​ក​.​ដៃ និង​ប្រអប់ដៃ​ខាងឆ្វេង ហើយ​មួយ​ជើង​ទៀត​ទាត់​គាត់​ចំពោះ ។ អំពើហិង្សា​នេះ​ធ្វើ​ឱ្យ​គាត់​ភ័យ​ខ្លាំង​ណាស់ ហើយខណៈ​ឃើញ​ឈ្មោះ​ស៊ឺ ទាញ​កាំភ្លើងខ្លី​ចេញពីស្រោម​នៅ​ចង្កេះ​គំរាម​រក​បាញ់​គាត់ គាត់​ក៏រត់​ចូល​ព្រៃ​ដែល​នៅ​ក្បែរ​នោះ ពេល​គាត់​ដួល ស្រាប់តែ​ឈ្មោះ​ស៊ឺ ទាត់​គាត់​ចំនួន​ពីរ​ជើង​ថែមទៀត ។ ស្ដ្រី​ចំណាស់​រូប​នេះ​និយាយ​ទៀត​ថា កូន​កាបូប​លុយ​ដែល​គាត់​ស្ពាយ​នឹង​ក​ក៏​ត្រូវឈ្មោះ​ស៊ឺ កញ្ឆក់​ដាច់​ហើយ​យក​ទៅ​បាត់ ដោយ​ក្នុង​កាបូប​នោះ​មាន​លុយ​ថៃ​ចំនួន​៥​ពាន់​បាត និង​លុយ​ខ្មែរ​ចំនួន​១៥​ម៉ឺន​រៀល ។ តាមស្ដ្រី​ឈ្មោះ​អ៊ូ ម៉ី អាយុ​២៣​ឆ្នាំ និង​ឈ្មោះ​ពេជ្រ សៀ​ប អាយុ​៤៣​ឆ្នាំ ក៏​ដូច​ជា​អ្នក​ផ្សេង​មួយចំនួន​ទៀត​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ពិតជា​កើតហេតុ​បែប​នេះ​មែន ។

ចំណែកស្ដ្រី​ចំណាស់​និយាយ​ថា ឈ្មោះ​ស៊ឺ ស្ថិត​ក្នុងអាការ​ស្រវឹង ។ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ លោកអនុសេនីយ៍ត្រី វិញ ស៊ុ​យ ហៅ​ស៊ឺ បាន​ប្រាប់កោះសន្ដិភាព​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ កក្កដា ២០១០ ថាចំពោះ​ការ​ទាត់ ឬ​វាយ​ព្រមទាំង​កញ្ឆក់ កាបូប​លុយ​ពី​ស្ដ្រី​រូប​នោះ គឺ​លោក​បាន​ប្រព្រឹត្ដមែន ប៉ុន្ដែ​លោក​ថា ដោយសារ​តែ​ស្ដ្រី​រូបនោះ​តដៃ វាយ​លោក​ក្នុង​ពេល​លោក​ចុះបង្ក្រាប​បន​ល្បែង ។ រីឯ​លុយ​ដែល​នៅ​ក្នុង កាបូប​លោក​ប្រាប់​ថា មាន​តែ​ចំនួន​១.៨០០បាត និង​កាក់​១០​បាត​មួយ​កាក់​តែ​ប៉ុណ្ណោះ ចំណែក​រឿង​ដក​កាំភ្លើង​គំរាម​បាញ់​នោះ ជារឿង​មិន​ពិត​ទេ ។ មន្ដ្រី​ប៉ូលិស​ជាប់ចោទ​បន្ដថា លោក​ពិតជា​ខឹង​នឹង​ស្ដ្រី​ឈ្មោះ​នូវ​ដែល នាំ​ព្រ​ន្ធ​របស់​លោក​មក​លេងល្បែង​ស៊ីសង ហាម​មិន​ស្ដាប់ទើប​ទះកំផ្លៀង​ព្រមាន​ខ្លះ ។

មានការ​ចោទសួរ​ថា ទោះបីជា​មានការអះអាង​ពី​លោក​អនុសេនីយ៍ត្រី វិញ ស៊ុ​យ ហៅ​ស៊ឺ យ៉ាងណា​ក្ដី ប៉ុន្ដែ​ករណី​បង្ក្រាប​បនល្បែង​គេ​តែងតែ​ឃើញ​សមត្ថកិច្ច​ចេញ​ប្រ​តិប​ត្ដិ​ការ​ក្នុង​លក្ខណៈ​ជា​ក្រុម​មិនមែន​ទៅ​តែម្នាក់ឯង​យ៉ាង​ដូច្នេះ​ទេ ម្យ៉ាងទៀត​ការបង្ក្រាប​បន​ល្បែង​សមត្ថកិច្ច​ក៏​មិន​ដែល​ប្រើអំពើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ដែរ ។ លោក​ហាំ វណ្ណៈ មេ​បញ្ជាការ​វរ​សេនា​តូច​លេខ​៨៩១ នៃ​នគរបាល​ការពារ​ព្រំ​ដែក​គោក មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ បាន​ទេ​ចំពោះ​បញ្ហា​ខាងលើ​នេះ​​ដោយ​លោក ជាប់​កំពុង​បំពេញបេសកកម្ម ៕