ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកខ្លួន​បុរស​ម្នាក់នេះ​បែកធ្លាយខ្ទេច​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ក្នុង​នោះ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​រួម​នឹង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ ករណី​ចុះ​បង្ក្រាប​ការ​ចែកចាយ​គ្រឿងញៀន​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងត្បូង​វត្ត​តា​នូ ចម្ងាយ​១០០​ម៉ែត្រ…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ទាប​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ក្នុង​នោះ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​រួម​នឹង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ ករណី​ចុះ​បង្ក្រាប​ការ​ចែកចាយ​គ្រឿងញៀន​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងត្បូង​វត្ត​តា​នូ ចម្ងាយ​១០០​ម៉ែត្រ ក្នុងភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពុធ ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

វត្ថុ​តាង​ដែល​សមត្ថកិច្ចឆែក​រក​ឃើញ​លើ​ខ្លួន​ជនសង្ស័យ​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​៩​កញ្ចប់​, កាបូបដៃ ព​ណ៌ខ្មៅ​១, ប្រាក់​ចំនួន​១៧២០០​រៀល​, បារី​ចំនួន​៩​ដើម​, កញ្ចប់​បារី​១​កញ្ចប់​, ដែកកេះចំនួន​​៤ និង​ទូរ​សព្ទ័​ណូ​គា ព​ណ៍​ក្រហម​លាយ​ខ្មៅ ចំនួន​១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ