ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងបុរស សួរ​ចុះឡើងបែកធ្លាយ​ស្ត្រីម្នាក់ទៀត​ទើប​ដឹង​ការពិត​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។ ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​រឿយ…

ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​នូវ​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចាន់​រី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ​រឿយ ឆឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ​។
ប៉ូលិស​ការិយាល័យ​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​នេះ កំលាំង​ជំនាញ​បាន​ឃាត់​បុរស​ម្នាក់​ឈ្មោះ​សា​រ៉ា បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ រួច​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ខាងលើ​ពី​បទ​ចែកចាយ​គ្រឿងញៀន​តែ​ម្តង​។

ប៉ូលិស​ជំនាញ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន​ប៉ូលិស​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WWY)​ចំនួន​១៤៤​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ឧបករណ៍​សេព​គ្រឿងញៀន រួម​ទាំង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

យោង​តាម​ចម្លើយ​សារភាព និង​យោង​ទៅ​លើ​វត្ថុ​តាង​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត​ឧត្ត​ថ​មាន​ជ័យ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ