ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញវៀតណាមដឹកបន្លែ ផ្លែឈើ ត្រីសាច់ ចូលមកស្រួល​…

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​បង្ហាញនូវ​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ខណៈសមត្ថកិច្ច​បណ្តែតបណ្តោយ​ឱ្យ​ឈ្មួញ​វៀតណាម​ដឹក​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ ទា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​បាន​បង្ហាញនូវ​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ ខណៈសមត្ថកិច្ច​បណ្តែតបណ្តោយ​ឱ្យ​ឈ្មួញ​វៀតណាម​ដឹក​បន្លែ ផ្លែ​ឈើ ត្រី​សាច់ ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ ទា
និង​សាច់​មាន់​ទា នំ​កញ្ចប់ពី​ប្រទេស​វៀតណាម​ ចូល​មក​តាម​ច្រករបៀង​កំពង់​ស្ពាន ភូមិ​បា​វិត​កណ្តាល​ច្រក​របៀង​​សាលាក្រុង​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ដូច​ហែ​កឋិន មាន​ទាំង​រថយន្ត​ចំណុះ​២,៥​តោន រ៉ឺ​ម៉ក​ម៉ូតូ និង​ម៉ូតូ​កង់​បី រាប់​សិប​គ្រឿង​ ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ណា​ត្រួតពិនិត្យ​ឡើយ ។

បើ​តាម​អ្នក​ភូមិ​បា​វិត​កណ្តាល​បានឱ្យ​ដឹង​ថា ឈ្មួញ​វៀតណាម​បាន​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម ចូល​មក​ក្រុង​បា​វិត​តាម​ច្រករបៀង​កំពង់​ស្ពាន​ជា​ច្រើន​ខែ​មក​ហើយ គឺ​ចាប់ពី​ម៉ោង​៤​ទៀប​ភ្លឺ ឈ្មួញ​វៀតណាម​ចាប់​ផ្តើម​ដឹក​ទំនិញ​ចូល​មក​ដូច​គេ​ហែ​កឋិន ហើយ​ក៏​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​មក​ត្រួតពិនិត្យ​ទេ មាន​តែ​អ្នក​មក​ដាក់កុង​ត្រូល​យក​លុយ​បណ្តាក់​គ្នា​ដូច​ខ្យង ។

ឈ្មួញ​ដឹក​ទំនិញ​ទាំងនោះ​តាម​រថយន្ត​ហ៊ី​យ៉ា​ន់ដាយ​ចំណុះ​២,៥​តោន​៤​គ្រឿង និង​ម៉ូតូ​រ៉ឺ​ម៉ក​រាប់​សិប​គ្រឿង យក​មក​ចែកចាយ​ចំនួន​៥​កន្លែង​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល រួច​ផ្ទេរ​ដាក់​រថយន្ត​ប្រភេទ​ទួ​រី​ស​ចំណុះ​១២​កៅអី ដឹក​ចែកចាយ​តាម​ផ្សារ​ក្នុង​ខេត្ត ដឹក​ទៅ​រាជធានី​ភ្នំពេញ និង​ដាក់​តាម​កាស៊ីណូ​ក្នុង​ក្រុង​បា​វិត ។ ចំណែក​២​កន្លែង​ទៀត​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។

ការ​បើកដៃ​ឱ្យ​ឈ្មួញ​វៀតណាម​នាំ​បន្លែ ត្រី​សាច់ ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ទា សាច់​ជ្រូក​មាន់​ទា ចូល​តាម​ច្រករបៀង​នេះ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក ខេត្ត មន្ត្រី​ជំនាញ​សហការ​ទប់ស្កាត់ និង​បង្ក្រាប ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​សង្កេត​ឃើញ​ថា សមត្ថកិច្ច​ឈរជើង​តាម​ច្រករបៀង​នៅ​តែបើ​កដៃ​ឱ្យ​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រករបៀង​ដដែល​ហាក់ដូចជា​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​ក្រឡាហោម ។

ទាក់ទិន​នឹង​ករណី​នេះ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​មាន​ប្រសាសន៍ តាម​ទូរ​សព្ទ័​ថា លោក​ជ្រាប​ដែរ​ហើយ​ធ្លាប់​ឱ្យមន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​នៅ​តាម​ទីតាំង​ដែលឈ្មួញ​ស្តុក​បន្លែ ផ្លែ​ឈើ ទាំងនោះ​ពីរ​បី​ដងមក​ហើយ ពុំដែល​រក​ឃើញ​សារជាតិ​គីមី​ហាមឃាត់​ទេ ទើប​ចេះ​តែ​អនុគ្រោះ ។ ទោះបីជាបែប​ណា លោក​សន្យា​ថា ចាំ​លោក​ផ្តល់​របាយការណ៍​ជូន​តាម​ក្រោយ ។

ផ្ទុយ​ពី​មន្ត្រី​ជំនាញ ពលរដ្ឋ​ក្រុង​បា​វិត​បាន​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​នេះ​ខ្លាំង​ណាស់ ជា​ពិសេស​ចំពោះ​ក្មេង​ៗ​ទៅ​សាលារៀន​មាន​អ្នកលក់​ផ្លែ​ឈើ​គ្រប់មុខ មាន​សាវម៉ាវ មៀន ផ្លែ​សារី​វៀតណាម នំ​កញ្ចប់ ចាហួយ និង​ទឹក​សុ​ី​រ៉ូ ដោយ​សមត្ថកិច្ច​ពិនិត្យ​តាម​ផ្សារ​ចាប់​បានជា​ច្រើន​ករណី ក៏​ប៉ុន្តែ​ឈ្មួញ​ភាគច្រើន​ដឹក​លក់​តាម​ម៉ូតូ​និង​តាម​តូប​ក្បែរ​សាលារៀន ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល មេត្តា​រឹត​បន្តឹង​ដល់​មន្ត្រី​ជំនាញ​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ចុះ​ទប់ស្កាត់​និង​ពិនិត្យ​មុខទំនិញ ផ្លែ​ឈើ ត្រី​សាច់ ពោះជ្រូក​ពោះគោ គ្រឿងក្នុង​មាន់​ទា នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ និង​សុខភាព​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ