ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​មិន​សុខចិត្ត​សុំ​ឱ្យ​ជួយ​រក​យុត្តិធម៌ ព្រោះតែ​នៅ​សុខ​ៗ​បែកក្បាល​អត់​ដឹង​រឿង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​រក​យុត្តិធម៌​ឲ្យ​នាង ដោយសារ​មាន​ជនល្មើស​៣​នាក់​ប្រដាប់​ដោយ​ដុំ​ថ្ម​បាន​ជិះ​ម៉ូតូ​ដេញ​គប់​ទៅ​លើ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ។ ស្ត្រី​រង​គ្រោះជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្រុក​ស្វាយ​ទាប​រក​យុត្តិធម៌​ឲ្យ​នាង ដោយសារ​មាន​ជនល្មើស​៣​នាក់​ប្រដាប់​ដោយ​ដុំ​ថ្ម​បាន​ជិះ​ម៉ូតូ​ដេញ​គប់​ទៅ​លើ​បណ្តាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ។

ស្ត្រី​រង​គ្រោះជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ ក្រុង​បា​វិត បាន​រង​របួស​បែកក្បាល​ដោយសារ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​មាន​គ្នា​៣​នាក់​ដេញ​គប់​ដុំ​ថ្ម​មក​លើ​រថយន្ត​ដឹក​កម្មករ​ដែល​កម្មការិនី​រូប​នេះ​ជិះ​រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​ព្រៃអង្គ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ជេ​ត ម៉ា​រ៉ា​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ មាន​ទីលំនៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

នៅ​មុន​ពេល​កើតហេតុ​មាន​ជនសង្ស័យ​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទិស​ដៅ​ស្រប​គា្ន​ជាមួយ​រថយន្ត​កម្មករ​មក​ពី​ទិស​ខាងកើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​ព្រៃអង្គ​បាន​គប់​ដុំ​ថ្ម​ចំនួន​២​ដុំ​មក​លើ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​មួយ​គ្រឿង​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​របស់​នារី​រង​គ្រោះ​បែកក្បាល​តែ​ម្តង រួច​ជនសង្ស័យ​បាន​បន្ត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ចាប់ខ្លួន​យក​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ