ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​​ប៉ិកួៈ​ និង​អំពៅ​មិន​ត្រឹម​ជួយ​ជីវិត​ភាព​គ្រួសារទេ អ្នក​ស៊ីឈ្នួល​ក៏​ដូច​គ្នា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដំណាំ​ប៉ិកួៈ និង​អំពៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​​កំពង់សៀម នាំ​គ្នា​ដាំ​ដុះ​នៅ​តាម​ចម្ការ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​នូវ​ពេល​ប្រមូល​ផល​វិញ​ត្រូវ​បាន​ឈ្មួញ​នាំ​គ្នា​មក​ទិញ​ដល់​កន្លែង​តែ​ម្តង ។…

ខេត្តកំពង់ចាម ៖ ដំណាំ​ប៉ិកួៈ និង​អំពៅ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​​កំពង់សៀម នាំ​គ្នា​ដាំ​ដុះ​នៅ​តាម​ចម្ការ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​នូវ​ពេល​ប្រមូល​ផល​វិញ​ត្រូវ​បាន​ឈ្មួញ​នាំ​គ្នា​មក​ទិញ​ដល់​កន្លែង​តែ​ម្តង ។

អ្នកស្រី លាង អ៊ិត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ សីហា កន្លង​មក​ថា អ្នកស្រី​បាន​ដាំ​ដំណាំ​ទាំងនេះ​លើ​ផ្ទៃដី​ជាង​២​ហិ​កតា ចំនួន​២​កន្លែង​ផ្សេង​គ្នា ដោយ​ទទួល​បាន​ចំណូល​រាប់​ឆ្នាំ​មក​ហើយ ។ អ្នកស្រី​បន្ដ​ថា ការ​ដាំ​ដំណាំ​នេះ​រាល់​ឆ្នាំ​គឺ​ពឹង​​ទៅ​លើ​ទឹកភ្លៀង​ទាំងស្រុង ប្រសិនបើ​មាន​ភ្លៀង​ច្រើន ផលដំណាំ​នឹង​បាន​ទទួលផល​ល្អ តែបើ​ភ្លៀង​មិន​គ្រប់គ្រាន់ ទិន្នផល​ក៏​ទាប​ទៅ​តាម​ហ្នឹង​ដែរ ។

អ្នកស្រី​បន្ថែម​ថា ៖« ដោយសារ​តែ​មានការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត ដី​២​កន្លែង​ផ្សេង​គ្នា​នេះ ខ្ញុំ​មិន​ដាំ​ប៉ិកួៈ​លើ​ដី​ដដែល​ៗ​នោះ​ទេ ព្រោះ​អាច​នឹង​នាំ​ឲ្យ​ខូចគុណភាព​ដី ។ ដូច្នេះ​​ហើយ​បានជា​ខ្ញុំ​ដាំ​ឆ្លាស់គ្នា​ទៅ​វិញ​ទៅ​មក តាម​បច្ចេកទេស​នេះ​ធ្វើ​ឲ្យ​រក្សា​នូវ​គុណ​ភាព​ដី​ល្អ »​។ អ្នកស្រី​ថា ៖« បច្ចុប្បន្ន​នេះ មាន​ឈ្មួញកណ្តាល បាន​មក​កុម្ម​ង់​ទិញ​ច្រើន ដោយ​​ម្តង​ៗ៥០០​គីឡូក្រាម​ទៅ​១​តោន ដែល​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម តម្លៃ​ពី​៧០០​ទៅ​១០០០​រៀល ហើយ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង » ។

អ្នកស្រី​បន្ថែម​ថា ចំណែក​អំពៅ​វិញ ថ្វី​ដ្បិតតែ​ត្រូវការ​ដើមទុន​ច្រើន និង​ការ​ថែទាំ​ច្រើន តែ​ក៏​​ទទួល​បាន​ប្រាក់​ចំណេញ​វិញ​ច្រើន​ជាង​ប៉ិកួៈ​ដែរ​។ អ្នកស្រី​និយាយ​ថា ៖« រាល់ថ្ងៃ​ជីវ​ភាព​​របស់ខ្ញុំ​គ្រាន់បើ​ដោយ​ពឹងផ្អែក​ទៅ​លើ​ដំណាំ​ទាំងនេះ​សម្រាប់​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ» ។

ស្ត្រី​ស៊ី​ឈ្មួ​ល​កាត់​ត្រួយ​ប៉ិកួៈ ឈ្មោះ ញ៉ ស្រ៊ួ​ន រស់នៅ​ភូមិ​រមូល ឃុំ​រអាង បាន​ប្រាប់​ថា នាង​​និង​កូនស្រី បាន​មក​ស៊ី​ឈ្មួ​ល​កាត់​ត្រួយ​ប៉ិកួៈ​ច្រើន​ខែ​មក​ហើយ ដោយ​ក្នុង​១​ថ្ងៃ​បាន​កម្រៃ​៤​ម៉ឺន​រៀល ។ នាង​និយាយ​ថា ៖« ការងារ​ស៊ី​ឈ្មួ​ល​នៅ​ទី​នេះ ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ និង​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ឆ្ងាយ​ពី​ប្ដី និង​កូន​។ ចំណែក​ប្តី​ខ្ញុំ​ចេញ​ទៅ​ធ្វើ​ជាងសំណង់​គ្រាន់​បាន​ប្រាក់​មក​ជួយ​គ្នា » ។

អ្នកស្រី​បន្ដ​ថា ៖« ការងារ​នៅ​ក្នុង​ប្រទេស​មិន​ខ្វះ​ទេ ឲ្យ​តែ​យើង​សម្រេចចិត្ត​ធ្វើ ទោះបី​តូច​ក្តី​ធំ​ក្ដី វា​នៅ​ក្នុងស្រុក​ជួប​មុខ​បងប្អូន​រាល់ថ្ងៃ​។ មួយវិញទៀត តម្លៃ​ឈ្នួល​ក៏​អាច​ឲ្យ​យើង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយ​កម្រិត​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ