ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាល្បី​ៗ​បង្ហាញ​ទឹកចិត្ត​សោកស្តាយ​លោក ​Dr. Beat Richner

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដំណឹង​នៃ​ការ​ទទួលមរណភាព​របស់​លោក Dr. Beat Richner ស្ថាបនិក​​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ក៏​ដូច​ជា​មហាជន​ខ្មែរ​សម្តែង​ការ​សោកស្តាយ ហើយ​បាន​បង្ហោះ​សារ​បង្ហាញ​ទឹកចិត្ត​បែប​នេះ​សង្គម​ហ្វេ​ស​ប៊ុ​ក ។…

រាជធានី​ភ្នំពេញ ​៖ ដំណឹង​នៃ​ការ​ទទួលមរណភាព​របស់​លោក Dr. Beat Richner ស្ថាបនិក​​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា បាន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ក៏​ដូច​ជា​មហាជន​ខ្មែរ​សម្តែង​ការ​សោកស្តាយ ហើយ​បាន​បង្ហោះ​សារ​បង្ហាញ​ទឹកចិត្ត​បែប​នេះ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ទាំង​អ្នកសិល្បៈ និង​មហាជន​ខ្មែរ​បាន​ចាត់​ទុក​មរណភាព​របស់​Dr. Beat Richner គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត ដ្បិត​លោក​បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​ក្នុង​ការ​ជួយ​សង្គ្រោះ ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា ។

តារាចម្រៀង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ពី​មរណ​ភាព​​របស់ Dr. Beat Richner ថា «​ក្នុង​នាម​ជា​តារាចម្រៀង​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​នាង​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់ Dr. Beat Richner និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំងអស់ ដែល​លោក​ដុក​ទ័​រ ទើបតែ​ទទួលមរណភាព ថ្មី​ៗ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា ២០១៨​នេះ ។

លោក​គឺជា​វីរជន ក្នុង​សន្តាន​ចិត្ត​មហា​សប្បុរស ពិត​ៗ ដល់​កុមារ​កម្ពុជា ដែល​លោក​ចំណាយ​​ពេលវេលា​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​លោក​ក្នុង​ការ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា រាប់​សែន រាប់​លាន​នាក ់​! លោក​នឹង​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​ខ្មែរ​គ្រប់​រូប ! សូម​វិញ្ញាណ​ក្ខន្ធ​របស់​លោក​បាន​ទៅ​ដល់​ឋាន​ស្ងប់​សុខ និង​សុគតិភព កុំបី​ឃ្លាងឃ្លៀត​ឡើយ ! R.I.P Dr. Beat Richner »​។

តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​អ្នក​នាង​មាស សុខ សោភា បាន​បង្ហោះ​សារ​ថា «​នាង​ខ្ញុំ​សូម​សម្តែង​ការ​សោកស្តាយ​ដោយ​ក្តី​គោរព និង​ការ​អរគុណ​ចេញពី​បេះដូង​របស់​នាង​ខ្ញុំ។ លោក​បណ្ឌិត​បាន​ជួយ​ជីវិត​ជា​ច្រើន សេចក្តី​ស្រឡាញ់ និង​ក្តី​អាណិតអាសូរ​របស់​លោក​​បណ្ឌិត ចំពោះ​កុមារ​កម្ពុជា​គ្រប់​រូប គឺជា​បេះដូង​ដ៏​កក់ក្តៅ​ដ៏​កម្ររ​មួយ​ដែល​យើងខ្ញុំ​មិន​អាច​បំភ្លេច​បាន ។ សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត​បាន​ទៅ​កាន់​សុគតិភព ហើយ​​ឈ្មោះ និង​ស្នាមញញឹម​របស់​លោក​បណ្ឌិត​នឹង​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​យើង​ជា​និច្ច »​។

តារាចម្រៀង​លោក​ឆ​ន សុវណ្ណ​រាជ បាន​សរសេរ​សារ​ថា «​ខ្ញុំបាទ​ឆ​ន សុវណ្ណ​រាជ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួលមរណភាព​របស់ លោក​ដុក​ទ័​រ Beat Richner ដែល​លោក​ដុក​ទ័​រ​គឺជា​សប្បុរសជន​ម្នាក់​ដែល​មាន​សន្តាន​ចិត្តល្អ និង​បាន​បូជា​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ស្ទើរតែ​ពេញ​មួយ​ជីវិត​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា ។

ទោះបី​លោក​ដុក​ទ័​របា​ន​លាចាក​លោក​ពិតមែន ប៉ុន្តែ​ស្នាដៃ និង​ទឹកចិត្ត​របស់​លោក​ដុក​ទ័​រ​គឺ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូនពរ​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ដុក​ទ័​រ​ឲ្យ​បាន​ទៅ​ដល់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ R.I.P.»​។

​តារាចម្រៀង​កញ្ញា​សុខ ពិសី បាន​បង្ហោះ​សារ ថា «​ខ្ញុំ​នឹង​ចង​ចាំ​លោក​ក្នុង​បេះដូង​របស់ខ្ញុំ​ជា​រៀង​រហូត I love u my hero »​។

តារា​សម្តែង​សិច​ស៊ី​នាង​ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​សារ​ថា «​នាង​ខ្ញុំ ដេ​ន​នី​ក្វា​ន់ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួលមរណភាព​របស់​លោក​​ដុក​ទ័​រ Beat Richner ដែល​លោក​ដុក​ទ័​រ​គឺជា​សប្បុរសជន​ម្នាក់​ដែល​មាន​សន្តាន​ចិត្តល្អ និង​បាន​បូជា​ទាំង​កម្លាំងកាយ កម្លាំងចិត្ត​ស្ទើរតែ​ពេញ​មួយ​ជីវិត​ក្នុង​ការ​ជួ​​យ​សង្គ្រោះ​​កុមារ​កម្ពុជា ។

ទោះបី​លោក​ដុក​ទ័​របា​ន​លាចាក​លោក​ពិតមែន ប៉ុន្តែ​ស្នាដៃ និង​ទឹកចិត្ត​រប​ស់​លោក​ដុក​ទ័​រ​គឺ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូនពរ​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ដុក​ទ័​រ​ឲ្យ​បាន​ទៅ​ដល់​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ R.I.P.»​។

តារា​សម្តែង​កញ្ញា​នី មុន្នីនាថ បាន​សរសេរ​បង្ហោះ​ដែរ​ថា​«​ក្នុង​នាម​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ និង​មានការ​សោយ​បំផុត​ចំពោះ​ការ​បាត់បង់​វីរបុរស​កុមារ​កម្ពុជា លោក​វេជ្ជបណ្ឌិត Beat Richner»​។

ចំណែក​លោក​តាន់ គឹ​ម​សួរ បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ និង​បង្ហើប​ពី​គម្រោង​ធ្វើ​រូបសំណាក​លោក Beat Richner ជូន​ដល់​ម​ន្ទិ​រ​ពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​ស្ថាបនិក​ដ៏​ឆ្នើម​រូប​នេះ ។

លោក​បាន​បញ្ជាក់​តាម​រយ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ និង​លោក​អាចារ្យ​ធំ នគររាជ នឹង​រួម​សហការ​គ្នា​ជាមួយ​វិចិត្រករ​សូន​រូប​ដៃឯក Kamong Dong ដើម្បី​ធ្វើ​រូបសំណាក​វីរ​បុរស​ខ្មែរ Dr. Beat Richner​អំពី​ស្ពាន់ ជូន​មន្ទី​ពេទ្យ​គ​ន្ធា​បុប្ផា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​កូន​ខ្មែរ​គ្រប់​រូប​គឺ​មាន​បេះដូង​គោរព​ស្រឡាញ់ ដឹងគុណ និង​សោកស្តាយ​បំផុត​ចំពោះ​ការ​បាត់បង់​និមិត្តរូប​មួយ​នេះ ពួក​យើង​នឹង​ចង​ចាំ​អំពើ​ល្អ​របស់​លោក​អស់​មួយ​ជីវិត ។

រូបរាង​កាយ​របស់​លោក​បាន​ចាកចោល​ពួក​យើង​ក៏​ពិតមែន តែ​វិញ្ញាណ​ដួង​ព្រលឹង​របស់​លោក​នៅ​តែ​ស្ថិត​ស្ថិរ​តាម​ថែរក្សា​កុមារ​កម្ពុជា​ជា​រៀង​រហូត​។ លោក​ជា​សាសន៍​ដទៃ​ទេ តែ​បេះដូង​របស់​លោក​ចំពោះ​កុមារ​កម្ពុជា​គឺ​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់ លោក​បាន​លះ​បង់​ច្រើន​ណាស់​ទៅ​ហើយ លោក​ហត់នឿយ​ខ្លាំង​ពេក​ហើយ »​។

ក្រៅពី​អ្នក​សិ​ល្បះ នៅ​តាម​ហ្វេ​ស​ប៊ុ​ក មហាជន​បាន​សម្តែង​ការ​សោកស្តាយ និង​បាន​នាំ​គ្នា​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ និង​មួយ​ចំនួន​ទៀត​ក៏​បាន​ប្តូរ​រូប​profile របស់​ខ្លួន​ទៅ​ជា​រូប​លោក Beat Richner ។

លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ គន្ធ​បុប្ផា បាន​ទទួល​មរណ​ភាព នា​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង​៤៥ នាទី ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វី​ស បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​វេជ្ជសាស្ត្រ ជំនាញ​វេជ្ជវិជ្ជា​ខាង​ជំងឺ​កុមារ ក្នុង​ឆ្នាំ​១៩៧៣ លោក​វេជ្ជបណ្ឌិត​បេ​អាត រិច​ន័​រ ធ្វើ​ជា​ពេទ្យ​កុមារ នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​ហ្សូ​រិច​(Zurich)​។ ក្រោយមក​នៅ​ពេលធ្វើការ​ជាមួយ​កាកបាទក្រហម​ស្វី​៊​ស លោក​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា និង​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥ ។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធភាព​នាម​ដើម្បី​ជា​ការ​ចង​​ចាំ​ដល់​សម្តេចព្រះ​អង្គ​ម្ចាស់ នរោត្តម គន្ធ​បុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជ​បុត្រី​នៃ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហ​នុ ដែល​បាន​សោយ​វិលាល័យ​ក្នុង​ព្រះ​ជន្ម​ក្មេង​វស្សា ។ នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំចិត្ត​ចាកចេញ​ទៅ​ប្រទេស​ស្វ៊ី​ស​វិញ និង​បន្តការងារ​នៅ​មន្ទីរពេទ្យ​កុមារ​នៅ​ទីក្រុង​ហ្សូ​រ៉ិ​ច​។

នៅ​ខែធ្នូ ១៩៩១ រិច​ន័​របា​ន​ត្រឡប់​មក​កម្ពុជា និង​បានឃើញ​ការ​បំផ្លិចបំផ្លាញ​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​ជា​លទ្ធផល​ពី​សង្គ្រាម​។ លោក​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​បើក និង​សាងសង់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ឡើង​វិញ​ដោយ​រដ្ឋាភិបាល​កម្ពុជា ។ លោក​រិច​ន័​រ បាន​ត្រឡប់​មក​កម្ពុជា​​ជា​ផ្លូវការ​វិញ និង​បង្កើត​មូលនិធិ​គន្ធ​បុប្ផា​នៅ​ខែមីនា ១៩៩២ ហើយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ត្រូវ​បាន​បើកទ្វារ​ឡើង​វិញ​នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូត​ដល់​សព្វ​ថ្ងៃនេះ មន្ទីរពេទ្យ​បាន​ពង្រីក​មាន​សាខា​ចំនួន​ប្រាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ