អត់មានអ្នកពិនិត្យគុណភាពទេ មានតែអ្នកឈរយកលុយ (មានវីដេអូ)
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ខណៈសមត្ថកិច្ចបណ្តែត បណ្តោយឲ្យឈ្មួញវៀតណាមដឹកទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ ពោះគោ…
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ខណៈសមត្ថកិច្ចបណ្តែត បណ្តោយឲ្យឈ្មួញវៀតណាមដឹកទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ ពោះគោ…
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ ខណៈសមត្ថកិច្ចបណ្តែត
បណ្តោយឲ្យឈ្មួញវៀតណាមដឹកទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ ពោះគោ ពោះជ្រូកគ្រឿងក្នុងមាន់ទា និងសាច់មាន់ទា នំកញ្ចប់ ពីប្រទេសវៀតណាមចូលមកតាមច្រករបៀងកំពង់ស្ពានភូមិបាវិតកណ្តាល ច្រករបៀងសាលាក្រុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដូចហែកឋិន មានទាំងរថយន្តចំណុះ២តោនកន្លះ រ៉ឺម៉កម៉ូតូ និងម៉ូតូកង់បី រាប់សិបគ្រឿងពុំមានឃើញសមត្ថកិច្ចណាចុះមកត្រួតពិនិត្យឡើយ។
ជាក់ស្តែងនៅវេលាម៉ោង៤និង៣០នាទីព្រឹករហូតដល់ម៉ោង៩ព្រឹកថ្ងៃទី១១ កញ្ញា ២០១៨ បើតាមប្រជាពលរដ្ឋដែលរស់នៅភូមិបាវិតកណ្តាលបានឲ្យដឹងថា ឈ្មួញវៀតណាមបានដឹកទំនិញពីប្រទេសវៀតណាមចូលមកក្រុងបាវិតតាមច្រករបៀងកំពង់ស្ពានជាច្រើនខែមកហើយគឺម៉ោង៤ទៀបភ្លឺ ឈ្មួញវៀតណាមចាប់ផ្តើមដឹកទំនិញចូលមកដូចគេហែកឋិន មិនដែលឃើញសមត្ថកិច្ចណាមកត្រួតពិនិត្យទេ មានតែអ្នកមកដាក់កុងត្រូលយកលុយបណ្តាក់ដូចខ្យង។
ឈ្មួញដឹកតាមរថយន្តហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះ ចំនួន៤គ្រឿង មានម៉ាកទួរីស ម៉ូតូរ៉ឺម៉កម៉ូតូកង់បីរាប់សិបគ្រឿង មានបន្លែផ្លែឈើ ត្រីសាច់មាន់សាច់ទា ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា មកចែកចាយនៅក្នុងភូមិបាវិតកណ្តាល រួចផ្ទេរដាក់រថយន្តតូរិសដឹកចែកតាមផ្សារក្នុងខេត្ត និងដឹកទៅរាជធានីភ្នំពេញ និងដាក់តាមកាស៊ីណូក្នុងក្រុងបាវិត៕
ចែករំលែកព័តមាននេះ