ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បុណ្យ​នៅ​ប្រាសាទភិមានអាកាស​រំលឹក​វិញាណក្ខន្ធ​បុព្វបុរស

13 ឆ្នាំ មុន

ខេតសៀមរាប ៖ ដើម្បី​រំលឹក​គុណ​ដល់វិញាណក្ខន្ធ​វីរបុរសវីរនារី​ខ្មែរ​ដែល​បាន​ បាត់បង់ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជាពិសេស​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដីកម្ពុជា នា​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពួក ស្រុក​ពួក រួម​ជាមួយ​ពលរដ្ឋខ្មែរ​ជា​ច្រើន​ទៀត​មក​ពី​គ្រប់​ខេត្ដ​-​ក្រុង បានរៀបចំ​ពិធីបុណ្យ​មហា​សាមគ្គី​ដែល​មានឈ្មោះ​ថា បុណ្យ​បួងសួង​រំលឹក​គុណ​ទសបារមីម្ចាស់​ទឹក ម្ចាស់​ដី និង​វិញាណក្ខន្ធ​វីរបុរស វីរនារី​ខ្មែរ ។

ខេតសៀមរាប ៖ ដើម្បី​រំលឹក​គុណ​ដល់វិញាណក្ខន្ធ​វីរបុរសវីរនារី​ខ្មែរ​ដែល​បាន​បាត់បង់ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជាពិសេស​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដីកម្ពុជា នា​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពួក ស្រុក​ពួក រួម​ជាមួយ​ពលរដ្ឋខ្មែរ​ជា​ច្រើន​ទៀត​មក​ពី​គ្រប់​ខេត្ដ​-​ក្រុង បានរៀបចំ​ពិធីបុណ្យ​មហា​សាមគ្គី​ដែល​មានឈ្មោះ​ថា បុណ្យ​បួងសួង​រំលឹក​គុណ​ទសបារមីម្ចាស់​ទឹក ម្ចាស់​ដី និង​វិញាណក្ខន្ធ​វីរបុរស វីរនារី​ខ្មែរ ។

លោកតា​នាម រស់ ដោយ​ញញឹម បានឱ្យដឹង​ថា មហា​បុណ្យ​នេះ​មិនមែន​ធ្វើ​ឡើង​ដើម្បីជា​ប្រយោជន៍​សំរាប់​បុគ្គល ឬ​ក្រុម​ណាមួយ​ទេ តែ​សំរាប់​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ។ ពិធីបុណ្យ​នេះ​មានឈ្មោះ​ថា បុណ្យ​មហា​សាមគ្គីដើម្បី​រំលឹក​គុណ​ដល់​ទសបារមីម្ចាស់​ទឹក ម្ចាស់​ដី និង​រំលឹក​ដល់​វិញាណក្ខន្ធ​បុព្វ​វីរបុរស បុព្វ​វីរនារី​ខ្មែរ និង​សុំ​សេចក្ដីសុខសន្ដិភាព ដែល​ពិធីបុណ្យ​នេះ​ត្រូវ​រៀបចំ​ធ្វើ​នៅ​ប្រាសាទភិ​មាន​អាកាស​ខេត្ដសៀមរាប ។

លោកតា​បញ្ជាក់​ថា ពិធី​នេះ​រៀបចំ​ទៅតាម​ប្រពៃណី  និង​ទំនៀមទំលាប់​ខ្មែរ ដោយមាន​រៀបចំ​ក្រុង​ពាលី ប្រគំ​ភ្លេងពិណពាទ្យពូន​ភ្នំខ្សាច់ ភ្នំស្រូវ និង​ភ្នំ​អង្ករនៅ​ប្រាសាទ ភិ​មាន​អាកាស​ខាងក្រោយ​ព្រ​លានជល់ដំរី ក្នុង​បរិវេណ​តំបន់​អង្គរធំ ។ បន្ទាប់​មករៀបចំ​ពិធីបួងសួង​រំលឹក​ដល់​ដួង​វិញាណក្ខន្ធ​បុព្វ​វីរបុរសបុព្វ​វីរនារី​ខ្មែរ​គ្រប់​ជំនាន់សំខាន់​ជំនាន់ មហានគរបន់ស្រន់​សូម​ឱ្យ​បុព្វបុរស​ទាំងអស់រួច​ផុត​ពី​បណ្ដាសា​កម្ម​ពៀរ​វេរា​ទុក្ខសោកទាំងឡាយ ព្រមទាំង​វិល​មក​ជួយ​ពលរដ្ឋ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ប្រកប​តែសេចក្ដីសុខ និង​សន្ដិភាព​ជា​រៀង​រហូត​ទៅ ។ ពិធីបុណ្យ​នោះ​ដែរ ក៏​មាន​ពិធី​លែង​សត្វ​ចំនួន៥០០​ក្បាល និង​ពិធីរាប់បាត្រ​ព្រះសង្ឃ​២៥៤អង្គជា​កិច្ច​បង្ហើយ​បុណ្យ ៕