ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបើគ្រោះថ្នាក់​ដល់​អ្នក​​បើកបរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​វិញ គិតម៉េចទៅ?

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សត្វ​គោស្ទាវ​១​ក្បាល​បាន​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រត់​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត បុក​ចំ​ពីមុខ​ពេញទំហឹង ។ តែ​សំណាងល្អ មិន​គ្រោះថ្នាក់​អ្វី​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ហើយ​ក្រោយមក​អ្នកបើកបរ​រថយន្ត​ស្វែងរក​ម្ចាស់​គោ​ដើម្បី​ធ្វើការ​ដោះស្រាយ…

ខេត្ត​ប៉ៃលិន ៖ សត្វ​គោស្ទាវ​១​ក្បាល​បាន​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រត់​ឆ្លងផ្លូវ ត្រូវ​បាន​រថយន្ត បុក​ចំ​ពីមុខ​ពេញទំហឹង ។ តែ​សំណាងល្អ មិន​គ្រោះថ្នាក់​អ្វី​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ហើយ​ក្រោយមក​អ្នកបើកបរ​រថយន្ត​ស្វែងរក​ម្ចាស់​គោ​ដើម្បី​ធ្វើការ​ដោះស្រាយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​សត្វ​គោ​ឈ្មោះ ធួ ចេ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ចិន ថន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បើករថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២A-៦២៣៣ មាន​អ្នក​រួម​ដំណើរ​ចំនួន​៩​នាក់ (​គ្មាន​របួស​) ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​សត្វ​គោស្ទាវ​មួយ​ក្បាល រត់​ឆ្លងកាត់​ផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ងាប់ ចំណែក​រថយន្ត​បាន​រង​ការ​ខូចខាត​តែ​ម្តង ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កើតហេតុ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​សម្រួល​គ្នា​នៅ​នឹង​កន្លែង ដើម្បី​បញ្ចប់រឿង ។ ហើយ​នគរបាល​ក៏​ធ្វើការ​អប់រំ​ម្ចាស់​គោ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​មាន​អ្នក​ឃ្វាល​ត្រឹមត្រូវ និង​ឆ្ងាយ​ពី​ផ្លូវជាតិ ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញ ចូល​ទៅ​មក​ផង​ដែរ ។ បើសិនជា​គោ​ធំ​ៗ ត្រូវ​មាន​ខ្សែ​ចង​នៅ​កន្លែង​វាលស្មៅ ដែល​ឆ្ងាយ​ពី​ផ្លូវ ចៀសវាង​ចង​សត្វ​គោ​ក្បែរផ្លូវ​នាំ​ឱ្យ​ដើរ​ឆ្លងកាត់​ទៅ​មក បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ